បែកធ្លាយ​រឿង​ព្រះចៅអធិការ​វត្ដ ស្លៀកពាក់​ជា​គ្រហស្ថ ចូល​ច្រៀង​ខារ៉ាអូខេ និង​ដើរលេង​បុណ្យបញ្ចុះសីមា​

, , Leave a comment

ខេត្ដ​តាកែវ ៖ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​ប្ដឹង  ព្រះចៅអធិការ​វត្ដ​ពោធិ៍ ពីបទ​ថា​បានធ្វើឱ្យ​ខូច​ព្រះពុទ្ធសាសនា​តាម រយៈ​ការ​ដោះ​ស្បង់​ចីវរ​ទុក​មួយ​ដុំ ហើយ​ស្លៀកពាក់​ជា​គ្រហស្ថ​ចូល​ច្រៀង​ខារ៉ាអូខេ

និង ​ដើរលេង​បុណ្យបញ្ចុះសីមា​នៅតាម​វត្ដ​នានា ដែល​ទង្វើ​បែបនេះ​គឺ​ប្រ​ព្រឹ​ត្ដ​ឡើង​ដោយ ព្រះចៅអធិការ​វត្ដ​ពោធិ៍ ស្ថិតក្នុង​ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ។​


​ព្រះចៅអធិការ​វត្ដ​ព្រះនាម កា​ធី មាន​ព្រះជន្ម​៣២​ឆ្នាំ ត្រូវបាន​អ្នកភូមិ​ប្រទះ ឃើញ​ស្លៀកខោ​ពាក់អាវ ពាក់មួក ជិះ​ម៉ូតូ​ជាមួយ​ក្មេងស្ទាវ​ទៅ​ដើរលេង​បុណ្យ នៅ​វត្ដ​ព្រៃ​ជួរ ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ ហើយ​នៅពេល​ចប់​កម្មវិធី បញ្ចុះសីមា ក៏​បន្ដទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ម្ដុំ​រ៉ា​រទេះភ្លើង ស្ថិតក្នុង​ភូមិ​លាយ​បូ ស្រុក​ត្រាំកក់​នោះ​ទៀត ។ ទង្វើ​របស់​ចៅ អធិការ​នេះ គឺ​កើត​ឡើងជា​ញឹកញាប់​មកហើយ តែ​ប្រជាពលរដ្ឋ​មិនទាន់មាន​ភស្ដុតាង ទើបតែ​លើក​នេះ​ប្រជាពលរដ្ឋ ក៏ដូចជា​គណៈកម្មការ​អាចារ្យ​វត្ដ​ចាប់ ភស្ដុតាង​បាន ។

បន្ទាប់ពី​ចាប់​ភស្ដុតាង បាន​ក៏​ស្នើឱ្យ​គណៈកម្មការ​អាចារ្យ​វត្ដ​មាន វិធានការ​ចំពោះ​ទង្វើ​របស់​ចៅអធិការ​វត្ដ​នេះ ។ ក៏ប៉ុន្ដែ​ក្រោយពី​មានការ​ប្ដឹង មក​ការិយាល័យ​ធម្មការ​ស្រុក​រួចហើយ ក្រសួង​ធម្មការ​ក៏បាន​ចុះមក​ស៊ើបអង្កេត ២​ដង​ទៀត តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ ។ លោកតា​អាចារ្យ​ប្រចាំ​វត្ដ​ពោធិ៍ ឈ្មោះ ខៀវ ទេស បានឱ្យដឹងថា ក្រោយពី​មានការ​ប្ដឹងផ្ដល់​ពី​សំណាក់​ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ដ​អំពី​ករណី​ចៅអធិការ​វត្ដ ដោះ​ស្បង់​ចីវរ ស្លៀកពាក់​ខោអាវ​ពាក់ មួក​ចូល​ច្រៀង​ខារ៉ាអូខេ​ឱប​ស្រីក្មេង​នោះ គណៈកម្មការ​វត្ដ​ក៏បាន​កោះប្រជុំ ហើយ​ក៏បាន​សាកសួរ​ទៅ​ចៅអធិការ​វត្ដ​អំពី​ព័ត៌មាន​នេះ ។

ពេលនោះ​លោកគ្រូ​ចៅ អធិការ​បាន​ឆ្លើយថា ពិតជា​បាន​ដោះ​ស្បង់​ចីវរ​ស្លៀកពាក់​ខោអាវ ពាក់មួក​ជិះ​ម៉ូតូ ជាមួយ​ក្មេងស្ទាវ​ទៅ​ដើរលេង​បុណ្យបញ្ចុះសីមា និង​បង្ហួស​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ម្ដុំ​រ៉ា​នោះ​មែន ។ លោក​ចៅអធិការ​បាន ប្រាប់​កិច្ចប្រជុំ​នោះ​ថា បានជា​ខ្លួន​ធ្វើ​បែប នេះ​ដោយសារ​បួស​យូរពេក​ពុំដែល​បាន​សប្បាយ​ម្ដងណា​សោះ ទើប​ខ្លួន​សម្រេច​ចិ​ត្ដ​ដើរលេង​ឱ្យ​សប្បាយ​ម្ដង ។  ប្រជាពលរដ្ឋ​នៅតែ​ទទូច​ឱ្យ​ព្រះ តេជ​ព្រះ​គុណ កា​ធី ចាក​ចេញពី​វត្ដ ព្រោះថា ព្រះអង្គ​បានធ្វើឱ្យ​ខុស​វិន័យ​សាសនា ។ ទង្វើ​របស់​ព្រះតេជព្រះគុណ កា​ធី មិនមាន​នរណា​មក​ធ្វើបុណ្យ​នៅក្នុង​វត្ដ​ពោធិ៍​នោះ​ទៀត​ទេ ។ ដូច្នេះ​ក្រសួង​ធម្មការ​គួរតែ​ដក ព្រះចៅអធិការ​វត្ដ​នេះ​ចេញទៅ ៕

9-April

 

Leave a Reply

(*) Required, Your email will not be published