ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងសងខាង​របួសធ្ងន់​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុ​ក​ពី ពណ៌​ឈាមជ្រូក លឿន​ដូច​ហោះ ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​អ៊ី ពណ៌​ស ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងសងខាង​រងរបួស​ធ្ងន់​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២២​និង​៤០​នាទី​យប់ ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៣ ត្រង់ចំណុច​ស្តុ​ប​៣៦៦ មុខ​ផ្សារ​ដើម​គ លើ​កំណាត់​ផ្លូវ​ម៉ៅ​សេទុង ប្រសព្វ​និង​ផ្លូវ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស្កុ​ក​ពី ពណ៌​ឈាមជ្រូក បើកបរ​ដោយ​បុរស​ម្នាក់ លឿន​ដូច​ហោះ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុច​កើ​ហេតុ ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​អ៊ី ពណ៌​ស ដែល​ជិះ​ច្រាស់​គ្នា បត់​ឆ្វេង​ទៅតាម​ផ្លូវ​លេខ​៣៣៦ ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងសងខាង​រង​បួស​ធ្ងន់​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​៕​

ann-traffice-accident-two-moto-04-10-2013-3 ann-traffice-accident-two-moto-04-10-2013-2 ann-traffice-accident-two-moto-04-10-2013-1

 

Leave a Reply

(*) Required, Your email will not be published