យុវជន​មួយក្រុម​បាន​បន្ទោស​នគរបាល បន្ទាប់​បើករថយន្ត​កាត់​សួនច្បារ វិមាន​មិត្តភាព​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ យុវជន​មួយក្រុម​បាន​បន្ទោស​នគរបាល​ថា យប់​ហើយ​មិន​ព្រម​ដេក​ពួន​ទេ នៅ​ធ្វើការ​ដល់​ណា​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏បាន​បន្ទោស​ក្រុម​អ្នកយកព័ត៌មាន​ថា ថត

​អី​ក៍ថត​ច្រើន​ម្ល៉េះ យកទៅ​ផ្សាយ​នៅឯណា បើ​អញ្ចឹង​ថត​ខ្នង​របស់​ពួកនាងៗ​យកទៅ​ផ្សាយ​តែម្តងទៅ​។​

 

​ករណីនេះ​កើតឡើង​បន្ទាប់ពី រថយន្ត​កាមរី​បា​ឡែ​ន​មួយ ជិះ​គ្នា​៦​នាក់ ស្រី​៣​នាក់ ប្រុស​៣​នាក់ ក្នុងស្ថានភាព​ស្រវឹងធ្លាក់ភ្នែក បាន​បើក​ឡើងលើ​ខឿន​សួនច្បារ​វិមាន​មិត្តភាព រហូតដល់​មុខ​វិមាន​សន្តិភាព​ទើប​ចុះទៅ​ថ្នល់​វិញ​។ ព្រមទាំង​បាន​បុក​ទុយោ​បាញ់​ទឹក​ស្រោច​សួនច្បារ​បាក់​អស់ ៦ និង​បាក់​ខឿន​សួនច្បារ នា​វេលា​ម៉ោង​១ និង​៤០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ មេសា ។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើនេះ​មិនដឹងថា ទើបនឹង​មកពីណា​ទេ មាន​ស្រី មាន​ប្រុស ជា​យុវវ័យ​សម័យថ្មី​ស្លៀកសំពត់​ខ្លី ពាក់​ស្បែកជើងកែងចោទ ដោយ​បើករថយន្ត កាត់​តាម​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ខាងលើ មិនដឹង​ជា​រវល់​ធ្វើ​អី​បាន​រេ​ចង្កូត​ទៅបុក​ខឿន​សួនច្បារ ទាល់តែ​បែក​កង់​ទាំង​៤ ទៅមុខ​លែងរួច​ទើប​សមត្ថកិច្ច​ឃាត់​រថយន្ត​នោះបាន​។​

 

​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត ឈ្មោះ កង ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ 47E2 ផ្លូវ​លេខ​១៧០ សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មករា ។​ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​អ្នកបើកបរ​រថយន្ត​ផងដែរ​៕​

ann-push-high-way-04-10-2013-4 ann-push-high-way-04-10-2013-5 ann-push-high-way-04-10-2013-2

 

Leave a Reply

(*) Required, Your email will not be published