មកពី​ការកូន​នៅ​ខេត្តស្វាយរៀង ក្រឡាប់​រថយន្ត របួសធ្ងន់​ស្រាល​ជាង​២០​នាក់​

, , Leave a comment

ខេត្តកណ្ដាល ៖ ជនរងគ្រោះ ​ប្រមាណ ៣០​នាក់ ភាគច្រើន​ជា​ចាស់ៗ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​ក្រឡាប់​រថយន្ដ​កូរ៉េ ១​គ្រឿង កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​

២០១៣ នេះ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ ១ ក្នុង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ខណៈដែល ជនរងគ្រោះ​ទាំងអស់​កំពុងធ្វើដំណើរ​ត្រឡប់​មកពី​ការ​បងប្អូន នៅ​ខេត្តស្វាយរៀង ។​


​មុនពេល​កើតហេតុ​បងប្អូន​សាច់ញាតិ​មួយក្រុម​បានធ្វើ​ដំណើរ​វិលត្រឡប់​ចេញ ពី​ចូលរួម​មង្គលការ​សាច់ញាតិ​នៅ​ខេត្ដ ស្វាយរៀង ដោយ​ធ្វើដំណើរ​តាម​រថយន្ដ ម៉ាក​កូរ៉េ​ចំណុះ​១​តោន​កន្លះ ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ កណ្ដាល 2A-4794 សំដៅ ទៅផ្ទះ​នៅ​ឃុំ​អំពៅព្រៃ និង​ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាល ខេត្ដ​កណ្ដាល ។ ខណៈ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង​បើក​ឆ្លងកាត់​ពី មុខ​រថយន្ដ​រេ​ពេញ​ថ្នល់ ធ្វើឱ្យ​អ្នកបើកបរ រថយន្ដ​បាត់បង់​ម្ចាស់ការ​បើករថយន្ដ គេច​បណ្ដាលឱ្យ​ក្រឡាប់​នៅលើ​ចិញ្ចើម ផ្លូវជាតិ​លេខ​១​តែម្ដង ។


​នៅក្នុង​ហេតុ ការណ៍​នេះ​គេ​បានឃើញ​មនុស្ស​មិនតិច ជាង​២០​នាក់ មាន​ក្មេង​ចាស់​ប្រុស​ស្រី បាន​រងរបួស​រដូក​រណែល​លើផ្លូវ​ដោយ ក្នុងនោះ​អ្នករងរបួស​ធ្ងន់​ជាងគេ គឺ​ឪពុក​កូនកំលោះ​បាន​បាក់ដៃ​បែកក្បាល ហើយ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរ ពេទ្យ​ភ្លាមៗ ប៉ុន្ដែ​គ្មាន​អ្នក បាត់បង់​ជីវិត​នៅ​កន្លែងកើតហេតុ​ទេ ។ ដោយឡែក​អ្នករងរបួស​ធ្ងន់​ស្រាល​ជា ច្រើន​នាក់​ទៀត​ត្រូវបាន​រថយន្ដ​សង្គ្រោះ របស់​មណ្ឌល​សុខភាព​ខណ្ឌមានជ័យ និង​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​ដឹក ជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ផងដែរ ។ អ្នកបើកបរ​ឈ្មោះ គូ រ៉ា អាយុ​៤៣​ឆ្នាំ ក៏បាន​រងរបួស​ផងដែរ ខណៈដែល​ក្រុម​អ្នក ធ្វើដំណើរ​ជាមួយ​បាន​អះអាងថា គាត់​មិន មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ទេ​៕

10-April

 

Leave a Reply

(*) Required, Your email will not be published