រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​ទាក់​ខ្សែកាប ឆាបឆេះ​បែក​ផ្កាភ្លើង បាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ពណ៌​ក្រហម របស់​ក្រុមហ៊ុន​មួយ​បាន​បើក​ទាក់​ខ្សែកាប បណ្តាល​ឲ្យ​ដាច់​ធ្លាក់​បែក​ផ្កាភ្លើង​ព្រាក កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី យប់​ថ្ងៃទី​៨មេសា ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​១៣៦​កែង​ផ្លូវ​លេខ​៥ មុខ​ភោជនីយដ្ឋាន អរគុណ​ចាស ក្នុងភូមិ​៤ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​រត់ ទៅយក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​៤​បំពង់​ទើប​រលត់។


​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​នេះ​បើកបរ​តាមផ្លូវ​លេខ​១៣៦ ពី​លិចទៅ​កើតខ​ណៈ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​ទាក់​ខ្សែកាប បណ្តាល​ឲ្យ​ដាច់​ធ្លាក់​បែក​ផ្កាភ្លើង​ព្រាកៗ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​រត់​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ​អស់​៤ បំពង់ ទើប​រលត់ ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​ថយក្រោយ​បត់​ស្តាំ ទៅ​ផ្លូវ​លេខ​៥ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន រីឯ​អ្នកបើកបរ​រថយន្តរ​ត់​គេច​បាត់ ៕

10-April

 

Leave a Reply

(*) Required, Your email will not be published