មន្ត្រី​ចូល​និ​វត្ដ​ន៍​ស្រុក​ត្បូងឃ្មុំ​ជាង ១៥០​នាក់​លើកគ្នា​មក​តវ៉ា រឿង​បាត់​ប្រាក់ខែ​នៅ​មន្ទីរ​សង្គមកិច្ច​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ កាលពី ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៣ នៅក្នុង​បរិវេណ​មន្ទីរ​សង្គមកិច្ច ស្ថិតក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មាន​អតីតមន្ដ្រី​សោធន​និ​វត្ដ​ន៍​នៅក្នុង​ស្រុក​ត្បូងឃ្មុំ​ជាង​១៥០​នាក់ មាន​អតីត​គ្រូបង្រៀន ទាហាន នគរបាល កម្មករ បាន​លើកគ្នា​មក​តវ៉ា រឿង​ពួកគាត់​បាត់​ប្រាក់ខែ តែ​លោក ទូច ឆៃ ដែលជា​ប្រធាន​មន្ទីរ​បានគេច​វេះ​មិន​ទទួលខុសត្រូវ​ទេ​។


​លោក ស៊ា​ង ស៊ុន អាយុ​៦៨​ឆ្នាំ ជា អតីត​គ្រូបង្រៀន​ចូល​និ​វត្ដ​ន៍ រស់នៅ​ភូមិ ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បានឱ្យដឹងថា ពួកគាត់​មកនេះ​ចង់​តវ៉ា​សួរនាំ​រឿង បាត់​ប្រាក់ខែ​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំកន្លងមក​ដែល​ខ្លះ​បាត់​ចាប់ពី​១​ខែ​ដល់​៣​ខែ ។ ចំពោះ​លោក ស៊ា​ង ស៊ុន បានមក​តវ៉ា​រឿង បាត់​ប្រាក់ខែ​គាត់​១​ខែ​ក្នុង​ឆ្នាំ​២០១២ និង លុយ​ដំឡើង​ប្រាក់ខែ​២០​ភាគរយ ក្នុង​ឆ្នាំ ២០០៨ មិនដឹង​ទៅណា ។ ការ​ឡើងមក​សួរនាំ​តវ៉ា​នេះ​មាន​៣ លើក​មកហើយ​ទាំង​លើក​នេះ​ដោយ​មន្ដ្រី​ការិយាល័យ​សង្គមកិច្ច​ស្រុក​ឆ្លើយ ដាក់​មន្ទីរ មន្ទីរ​ឆ្លើយ​ដាក់​ស្រុក ។​

លោក អ៊ុង ឈឿន អាយុ​៦៥​ឆ្នាំ ជា អតីតយុទ្ធជន​ចូល​និ​វត្ដ​ន៍ រស់នៅ​ភូមិ សំពៅ​ផុស​ថ្មី ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ បានឱ្យដឹងថា ពួកគាត់​មកនេះ​តវ៉ា​រឿង​បាត់​ប្រាក់ខែ​ដែលមាន​អ្នកខ្លះ​បាត់​១​ខែ ២​ខែ ឬ​៣​ខែ និង​សុំឱ្យ​សារព័ត៌មាន​ជួយ​ផ្សាយ​ឱ្យបាន​ដឹង​ដល់ សម្ដេច​តេ​ជោ ព្រោះ​មានតែ​សម្ដេច​ទេ ដែល​អាច​ដោះស្រាយ​ជូន​ពួកគាត់​បាន​ពី រឿង​មន្ទីរ​សង្គមកិច្ច ធ្វើឱ្យ​បាត់​ប្រាក់ខែ ពួកគាត់ ។ ការនាំគ្នា​មក​តវ៉ា​នៅ​មន្ទីរ​សង្គមកិច្ច រឿង​បាត់​ប្រាក់ខែ​មាន​រយៈ ពេល​ច្រើន​ឆ្នាំ​មកហើយ គឺ​ចាប់ពី​ឆ្នាំ ២០០៧​រហូតមក ប៉ុន្ដែ​មិនទាន់មាន ដំណោះស្រាយ​នៅឡើយ​ទេ ៕

6-arpil

 

Leave a Reply

(*) Required, Your email will not be published