ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់ ក្នុង​ហេតុការណ៍​រថយន្តបុក​រ៉ឺម៉ក​ម៉ូតូ​

, , Leave a comment

​ខេត្តសៀមរាប​ ៖ មនុស្សម្នា​ក់បាន​ស្លាប់ និង​៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុង​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ស​កូនកាត់ បើក​ទៅបុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ កាលពី​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ​ពី​សៀមរាប​ទៅ​ប្រាសាទ​បាខែង ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ន សុ​ផា​យ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នករត់​រ៉ឺម៉ក មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​អ្នករងរបួស​ធ្ងន់ ត្រូវជា​កូន និង​ប្រពន្ធ​របស់​ជនរងគ្រោះ​ដែល​ស្លាប់ និង​ម្នាក់ទៀត​ត្រូវជា​មិត្ត​ជនរងគ្រោះ​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ ដឹក​ប្រពន្ធ​និង​កូន​បម្រុង​ទៅ​លំនៅដ្ឋាន​របស់ខ្លួន លុះ​មកដល់​ចំណុចកើតហេតុ បាន​ជួប​អ្នក​ស្គាល់គ្នា​ក៏​ឈប់​រ៉ឺម៉ក​និយាយ​គ្នា​។ ពេល​កំពុងនិយាយ​គ្នា ស្រាប់ តែមាន​រថយន្ត​ឡិច​ស៊ី​ស​កូនកាត់​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-2455 បើក​បោះពួយ​យ៉ាង​លឿន​ទៅបុក​រ៉ឺម៉ក ហើយ​បន្ត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​៣​នាក់​ទៀត​របួសធ្ងន់​។ បន្ទាប់ពី​បង្កហេតុ​ហើយ អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់​ជនបង្ក និង​រថយន្ត ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕​

mandaye8-4-2013

 

Leave a Reply

(*) Required, Your email will not be published