ស្រវឹង​បើករថយន្ត ទៅបុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ហើយ​បើករថយន្ត​ចូល​ក្រសួង​ធ្វើ​ព្រងើយ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បើ​រថយន្ត​CRV ទាំង​អាការ​ស្រវឹង​ជោក ទៅបុក​ម៉ូតូ​គុប​ជ្រុង​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្ចាស់​ម៉ូតូ​បាក់ជើង ចំណែក​ជនបង្ក​បើករថយន្ត​ចូលក្នុង​ក្រសួង​ធ្វើ​មិនដឹង​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​ម៉ោង​២២​និង​២៥​នាទី​យប់ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ នៅលើ​កំណាត់​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរស​ម្នាក់​វ័យ​ប្រហែល​៣០​ឆ្នាំ ជិះ​ម៉​តូ​គុប​ជ្រុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​ព​ណ្តោ​យ​ផ្លូវ​ព្រះមុន្នីវង្ស លុះ​ទៅដល់​ចំណុចកើតហេតុ នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម​និង​សំណង់ ស្រាប់​តែមាន​រថយន្ត​ម៉ាក​CRV​មួ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ច្រាស​គ្នា បត់​ចូល​ក្រសួង​យ៉ាង​លឿន ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ក៏​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្ចាស់​ម៉ូតូ​បាក់ជើង​ឆ្វេង ហើយ​ភ្លាមៗ​នោះ​បុគ្គលិក​យាម​ទ្វារ ក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម​និង​សំណង់ បាន​បើកទ្វារ​ឲ្យ​រថយន្ត​ចូល និង​បាន​ហាមឃាត់​អ្នកយកព័ត៌មាន​មិន​ឲ្យ​ថតរូប​ឡើយ​។​

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក មិន​ត្រូវបាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ថត​បានឡើយ ព្រោះ​សន្តិសុខ​យាម​ទ្វារ​ក្រសួង មិន​ឲ្យ​ចូល​៕

ann-accident-04-09-2013-06

 

Leave a Reply

(*) Required, Your email will not be published