រថយន្ត​ឡិច​ស៊ី​ស ៤៧០ បុក​ម៉ូតូ​គុប ៩០ ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ បុក​ម៉ូតូ​Cub៩០ ចំ​ពីមុខ​ពេញទំហឹង បណ្តា​យ​ឲ្យ​បុរស​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ បន្ទាប់ពី​កើតហេតុ​ភ្លាម រថយន្ត​បង្ក​បាន​បើក​រត់​បាត់​។ ហេតុ​ការ​ណ៏​នេះកើតឡើង​កាលពី​ម៉ោង​២១​និង​៣៥​នាទី ថៃ្ង​ទី​៨ ខែមេសា ឆ្នាំ​២០១៣ ត្រង់ចំណុច​ខាងលិច​ភ្លើងស្តុប​ទួល​ទំពូង លើ​កំណាត់​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ចំណែកឯ​ម៉ូតូ​Cub៩០​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-1520 បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ ច្រាស់ទិស​គ្នា លុះដល់​ចំណុចកើតហេតុ រថយន្ត​ឡិច​ស៊ី​ស​៤៧០ បាន​បោះពួយ​យ៉ាង​លឿន​ទៅបុក​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ និង​ខូចខាត​ម៉ូតូ​ស្ទើរ​ទាំងស្រុង ចំណែក​ជនបង្ក​បើករថយន្ត​រត់គេចខ្លួន​បាត់​។​

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​ម៉ូតូ​សមត្ថកិច្ច​ចរ​រាច​រណ៍ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត និង​តាមរក​រថយន្ត​បង្ក​៕

9 (2) 9 (1)

 

Leave a Reply

(*) Required, Your email will not be published