ក្រុម​ឈ្មួញ​សំរុក​នាំចូល​មាន់ ទា ជ្រូក​ក្រហម ពី​ប្រទេស​វៀតណាម ចូលមក​ខេត្តកំពង់ចាម​មិន​កោតក្រែង​បទបញ្ជា​របស់​រដ្ឋាភិបាល​

, , Leave a comment

ខេត្ត​កំពង់ចាម​ ៖  ការនាំ​ចូល​និង​ដឹកជញ្ជូន​មាន់​កសិកម្ម ទា ស៊ុត និង​ត្រី ជាពិសេស​ជ្រូក​ក្រហម​របស់​ក្រុម​ឈ្មួញ​តាម​រថយន្ត​ទាំង​តូច​ទាំង​ធំ​និង​តាម​ម៉ូតូ តាម​ច្រករបៀង​នៃ​ភូមិសាស្ត្រ​នៃ​ខេត្តកំពង់ចាម យកមក​ចែកចាយ​ក្នុង​ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​ឡើងៗ ហើយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តកំពង់ចាម​ឈ្មោះ​នង មេ​ង​ហៀ​ង ក៏ដូចជា​លោក​កឹម សាវឿន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម​មិនបាន​យកចិត្ត​ក្នុងការ​បង្ក្រាប​​ទប់ស្កាត់​ទេ​ហាក់បីដូចជា​បណ្តោយអោយ​មាន ការនាំ​ចូល​មាន់ ទា និង​ជ្រូក​ក្រហម ពី​ប្រទេស​វៀតណាម ផ្ទុយ​ពីបទ​បញ្ជា​របស់​រដ្ឋាភិបាល​។


​បើតាម​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅតាម​ភូមិសាស្ត្រ​ក្នុង ស្រុក​ពញាក្រែក​និង​ស្រុក​មេមត់ ខេត្តកំពង់ចាម​ដែលមាន​ព្រំដែន​ជាប់​វៀតណាម មាន​ឈ្មួញ​ជាច្រើន​កំពុង​សម្រុក​នាំចូល​មាន់ ទា និង​ជាពិសេស​ជ្រូក​ក្រហម​ពី​ប្រទេស​វៀតណាម ហើយ​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​លេខ​៧ យ៉ាង​អនាធិបតេយ្យ​មក​លក់​ចែកចាយ​នៅ ខេត្តកំពង់ចាម និង​ដល់​រាជធានី​ភ្នំពេញ គឺ​មិនដែល​រំខាន​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។  ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​មាន់ ទា ជ្រូក​ក្រហម ខេត្តកំពង់ចាម​នេះ ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ក្រែង​ញញើត​ចំពោះ​បទបញ្ជា​របស់​រដ្ឋាភិបាល​នោះទេ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​មន្ត្រី​ជំនាញ​និង សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយមាន​ការបង់​លុយ​ថ្លៃ​ក្បាល​ឡាន​និង​បង់លុយ ប្រចាំខែ​មិនដែល​មាន​ផល​រមាស់​អ្វី​ឡើយ​។


មន្ត្រី​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហម យ៉ាង​អនាធិបតេយ្យ​នោះ គឺ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តកំពង់ចាម​ដែលមាន​ឈ្មោះ​នង មេ​ង​ហៀ​ង ជា​ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​កពង់​ចាម​និង​លោក​រី ដា​វិ​ន ជា​អនុ ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​កពង់​ចាម​និង​ជា​ប្រធាន​ក្រុម​បង្ក្រាប ការដឹកជញ្ជូន​សត្វ​និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ និង​ជា​ប្រធាន​កុងត្រូលជជុះ​របស់​ពេទ្យសត្វ​។ ហើយ​មន្ត្រី​ជំនាញ​មាន​គ្រប់​ទីកន្លែង​ចាប់ពី​ព្រំដែន​រហូត​ព្រំប្រទល់​ខេត្តកណ្តាល​។

មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ជ្រូក មាន់ ទា ជ្រូក​ក្រហម ចូលមក លក់​ចែកចាយ​នៅ ខេត្តកំពង់ចាម និង​ដល់​រាជធានី  គឺ​កើតមាន​ច្រើន​ខែ​មកហើយ គេ​មិនដែល​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ចេញមុខ​ទៅ​ទប់ស្កាត់ ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ម្តងណា​ឡើយ ហើយ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចេះតែ​សុខ​ស្រួល​ក្នុងការ​ឃុបឃិត​ឲ្យ ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​មាន់ ទា ជ្រូក​ក្រហម យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​រដ្ឋាភិបាល​សូម្បីតែ​បន្តិច​។

លោក ចាន់ សារុន រ​ដ្ធ​មន្ត្រី​ក្រសួងកសិកម្ម​និង​រុក្ខាប្រមាញ់  ត្រូវតែ​ចាត់វិធានការ ក្តៅ​ជាបន្ទាន់​ចំពោះ​មន្ត្រី​ខិលខូច​ពេទ្យសត្វ​ខេត្តកំពង់ចាម​ដែល​បណ្តោយ​មាន ការដឹកជញ្ជូន មាន់ ទា និង​ជ្រូក​ក្រហម​ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ចាម ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ក្រែង​ញញើត​ចំពោះ​បទបញ្ជា​របស់​រដ្ឋាភិបាល​នោះ​ផង​៕

IMG_1313

 

Leave a Reply

(*) Required, Your email will not be published