គៀត សុ​វណ្ណា​ឡាង បងប្រុស​ចេញមុខ​ជំនួស រឿង​ឈ្លោះប្រកែក​គ្នា​នៅលើ Facebook

, , Leave a comment

ភ្នំពេញៈ នាពេល​កន្លងមក តារាចម្រៀង​ចំណូល​ថ្មី របស់​ផលិតកម្ម​ភ្លេង​រីខ​ត សាច់​សរ​ម៉ដ្ឋ​រលោង​ ​កញ្ញា គៀត សុ​វណ្ណា ឡាង ត្រូវបាន​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល ខណៈដែល​លេចឮ​ព័​ត៌​​មាន​ថា នាង​មាន​ជម្លោះ​បែក ផ្សែង ជាមួយ Friend ក្នុង Facebook ។​ប៉ុន្តែ​ត្រូវបាន​តារា​ស្រី​រូបនេះ​ ​ចេញមុខ​អះអាង ប្រាប់​ឲ្យ​ដឹងថា នាង​មិន ចង់​ល្បីឈ្មោះ តាមផ្លូវ កាត់​ឬ ក៏​ទៅ​ឈ្លោះប្រកែក​ជា​ ​មួយ​អ្នកណា ជា​សាធារណៈ​ដើម្បី​ទាក់ ទាញ​ការចាប់អារម្មណ៍​នោះទេ​។​

 

​បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ​ថា​តារា​ស្រី​រូប​ស្រស់​សម្រស់ ឆើតឆាយ កញ្ញា​ ​គៀត សុ​វណ្ណា ឡាង បាន​បង្កជម្លោះ​ជាមួយ​អ្នកគាំទ្រ របស់​នាង​មិនបាន​ប៉ុន្មាន​ផង តារា ស្រី​រូបនេះ​ ​ក៏បាន​ចេញមុខ​បកស្រាយ​ប្រាប់ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា នាង​មិន បាន​ទៅ​ឈ្លោះ​ប្រ​​កែក​ប្រើ​ពាក្យសំដី​អសុរោះ ជាមួយ​បុគ្គល​ណាមួយ នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម Facebook ​នោះទេ ហើយ​កន្លងមក​នាង​ក៏​ចង់​ចេញ មុខ​បកស្រាយ​ព័ត៌មាន​នេះដែរ តែដោយសារ​រវល់​ជាមួយ​ការ​ ​ងារ​ខ្លាំងពេក ទើប​គ្មាន​ពេល​បកស្រាយ​ឬ ក៏​លើក​ទូរស័ព្ទ របស់​អ្នកកាសែត​។​

 

​ស្រី​ស្រស់​សោភា គៀត សុ​វណ្ណា​ឡាង បាន​ប្រាប់​ដោយ​សំឡេង​ស្រទន់​ថា "​តាម​ការពិតទៅ Account Facebook ដែល មានឈ្មោះ​ខ្ញុំ ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា​ជា​ខ្ញុំ​ឈ្លោះប្រកែក​ជាមួយ​ ​គេ​នោះ គឺ​មិនមែន​ទេ ពោល Account មួយ​នេះ គឺ​បងប្រុស​របស់ខ្ញុំ​ជា​អ្នក​កាន់ និង​លេង​ជាប្រចាំ ។ ចំ​​ពោះ​រឿងរ៉ាវ​ឈ្លោះ ប្រកែក​គ្នា​នោះ ខ្ញុំ​មិនបាន ដឹង​ទេ ហើយក៏​មិនដែល​សូម្បីតែ​គិត ថា​ចង់​ល្បី​តាមផ្លូវ​​កាត់​ឬ ក៏​ល្បី​ដោយ​កេរ្តិ៍ឈ្មោះ​មិនល្អ​បែបនេះ​ដែរ​"​។​

 

​ទន្ទឹម​ជាមួយគ្នានេះដែរ បុរស​ម្នាក់ ដែល​អះអាងថា​ជា​បងប្រុស​បង្កើត​របស់ កញ្ញា គៀត សុ​វណ្ណា​ឡាង​​បាន​ប្រាប់​ឲ្យ ដឹង​ដែរ​ថា ព័ត៌មាន​ដែល​គេ​ចុះផ្សាយ​ថា ប្អូនស្រី​លោក​ទៅ​ជេរ​គ្នា​ជាមួយ​អ្នកផ្សេង​បែក​​ផ្សែង​នោះ គឺ​មិនមែន​ទេ អ្នក ដែល​ឈ្លោះ គឺ​រូបលោក ហើយ​លោក​ក៏​មិន​សប្បាយចិត្ត​ដែរ នៅពេល​​ដែល​គេ​ចុះផ្សាយ រឿង​ផ្ទាល់ខ្លួន​របស់ លោក ទាំង​ដែល លោក​មិនមែនជា អ្នកសិល្បៈ។ នៅលើ​​គេហទំព័រ​ផ្សព្វផ្សាយ រឿង​មិន​ពិត ហើយ​ចោទប្រកាន់ ទៅលើ​ប្អូន លោក​ទាំង​ដែល​នាង​មិន​បានដឹង​​រឿង​អ្វី​ទាល់តែសោះ​។​

 

​លោក​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា នៅក្នុង Account Facebook “Nalang Fashion Shop” គឺជា របស់​​លោក បើ​ប្រិយមិត្ត មិន​ជឿ​អាច​ឆែក​មើល Account មួយ​នេះ បាន​ដើម្បី​ឲ្យ​ដឹង​ពី​ការ ពិត​កុំ​ដើរ​ចោទ​​ប្រកាន់​គេ​បែបនេះ​៕​

Laypost-011 Laypost-013 Laypost-012

 

Leave a Reply

(*) Required, Your email will not be published