ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខាងមុខ​ស្នងការខេត្តកំពង់ចាម ប្រជុំ​រៀបចំផែនការ ការពារសន្តិសុខ សុ​វត្ថ​ភាព និង​សណ្តាប់ធ្នាប់សង្គម

, , Leave a comment

​ប៉ុន្តែ​ភ្លេច​ដាក់ចេញ​នូវ​ផែនការ​ទប់ស្កាត់​ល្បែងស៊ីសង​ដូចជា​ភ្នាល់​កន្ទុយ លេខ​និង​ភ្នាល់​បាល់​

ខេត្ត​​កំពង់ចាម ៖ កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៣ នៅ ស្នងការដ្ឋាន​នគរបាល​​ខេត្តកំពង់ចាម បាន​បើក​កិច្ចប្រជុំ មន្ត្រីនគរបាល ដើម្បី​រៀបចំ​ផែនការ ការពារ​សន្តិសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ នគរបាល​ខេត្ត និង​ចូលរួម ដោយ​ស្នងការរង និង​មន្ត្រីនគរបាល​គ្រប់​ស្រុក ក្រុង​ជាច្រើនរូប​ទៀត​។​

 

​ដោយ​អនុវត្ត តាម​សេចក្តីណែនាំ របស់​អគ្គស្នងការ នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​សុន ស្នងការ​នគរបាល ខេត្តកំពង់ចាម បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ពិនិត្យ​ជារួម សភាព ការណ៍​សន្តិសុខ​ជាទូទៅ ក្នុង​ខេត្តកំពង់ចាម ធានាបាន​ស្ថិរភាព​ល្អប្រសើរ ពិសេស​បង្ក​បាន នូវ​ភាពសុខសាន្ត ជូន​ប្រជា​ពល រដ្ឋ​ក្នុង​ការរស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត បាន​ដំណើរការ​ជា​ប្រក្រតី និង​កាន់​តែមាន​លក្ខណៈ ប្រែប្រួល ឈានទៅរក​ភាព រុងរឿង​ជា​លំដាប់ ។

 

​លោកស្នងការ​ឆាយ គឹម​សុន  បាន​បន្តទៀតថា ទន្ទឹមនឹងនោះ ក៏មាន​សេសសល់ នូវ​ភាព​អសកម្ម​ខ្លះៗ​ ដែល​បង្កឡើង ដោយ​ជន​ទុច្ចរិត បាន ឆ្លៀតឱកាស​លួចលាក់ ធ្វើ​សកម្មភាព​ល្មើសច្បាប់ ដូចជា​អំពើ​លួច ឆក់ ប្លន់ ឃាតកម្ម និង​សកម្មភាព​បង្កឡើង ដោយ​ក្មេង ទំនើង ។​ល​។ ដូច្នេះ ពេលខាងមុខ​នេះ ពិសេស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ស្របពេល​ប្រជាពលរដ្ឋ មមាញឹក ប្រមូលផ្តុំ​ធ្វើ បុណ្យ ដើរលេង​កំសាន្ត​សប្បាយ​ផង​នោះ បាតុភាព​អសកម្ម​ទាំងនោះ អាច​បន្ត​កើតមាន បើសិនជា​សមត្ថកិច្ច មានការ​ធ្វេស ប្រហែស ។

 

ហេតុនេះ​ដើម្បី​ធានា​ការពារ​បាន​ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ មុន ក្នុងពេល និង​ក្រោយពេល​បុណ្យចូលឆ្នាំថ្មី ជូន​ប្រជាជន​គ្រប់រូប ក្នុងការ​ចូលរួម ប្រារព្ធ​ពិធីបុណ្យ​ទៅតាម​ប្រពៃណីជាតិ និង​ទទួលបាន នូវ​ភាពសុខដុមរមនា ក្នុងការ​ធ្វើដំណើរ​ទៅមក ជិត​ឆ្ងាយ ធ្វើបុណ្យ​ទាន​តាម​ទីវ​ត្ត​អារាម ក៏ដូចជា​ការ ដើរលេង កំសាន្ត​នានា​នោះ កម្លាំង​សមត្ថកិច្ច នគរបាល​ត្រូវ​បង្កើន កិច្ចប្រតិបត្តិការ ប្រមែប្រមូល​ប្រភព​ដំណឹង និង​ក្តាប់​សភាពការណ៍ ដែល​ពាក់ព័ន្ធ​ដល់​សន្តិសុខ​សង្គម ពិសេស​គឺ​សកម្មភាព​ភេរវកម្ម ការបង្ក​ចលាចល​អុកឡុក និង​បណ្តា សកម្មភាព​ល្មើសច្បាប់ ផ្សេងៗ​ទៀត ដើម្បី​ចាត់វិធានការ​បង្ការ​ទ​ប់​ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​មិន​ទុក​ឲ្យ មាន​បាតុភាព​មិនល្អ​ណាមួយ កើតឡើង ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ឡើយ ។​

​ក្រោយពី​កិច្ចប្រជុំ​មន្ត្រី​ដែល​បាន​ចូលរួម​និយាយ​ខ្សឹបខ្សៀវ​ថា​លោកស្នងការ​ប្រហែល​ភ្លេច​ដាក់ចេញ​នូវ​ផែនការ​ទប់ស្កាត់​ល្បែង​ស៊ី​សង​​គ្រប់​ប្រភេទ​ដូចជា​ល្បែងភ្នាល់​កន្ទុយ លេខ​និង​ភ្នាល់​បាល់​ព្រោះ​បច្ចុប្បន្ន​មាន​សឹង​គ្រប់​ទីកន្លែង​ដូចជា​នៅ​ក្រុង​កំពង់ចាម​មាន​មេ​ធំ​៣​ទៅ​៤​កន្លែង​និង​នៅ​ក្រុង​សួង​មាន​៣​ទៅ​៤​កន្លែង​និង​មាន​សាខា​ច្រើន​ទៀត​។​ហើយ​ល្បែង​នេះ​បើក​លេង​យូរ​ឆ្នាំ​​មកហើយ ហើយ​មិនដឹងថា​ថ្ងៃ​ណា​និង​មានការ​បង្ក្រាប​សោះឡើយ​៕

9

 

Leave a Reply

(*) Required, Your email will not be published