បាញ់សម្លាប់​ស្ត្រី​ម្នាក់​និង​ក្មួយប្រុស​នៅមុខ​ផ្ទះ សង្ស័យ​រឿង​គំនុំ ឬ​អាចជា​ការបាញ់​ច្រឡំ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​អំពើ​បាញ់​ដោយ​គំនុំ​មួយ​បានកើត​ឡើង​កា​ល​ពី​​វេ​លា​​ម៉ោង​ ៥​ និ​ង​ ២០ ​នាទី ល្ងាច​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៣ នៅ​ផ្សារ​បុរី​ព្រី​ន​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ ជ័យបណ្ដាល​ឲ្យ​ស្ដ្រី​វ័យក្មេង​និង​ក្មួយប្រុស អាយុ​ជាង​១​ខួប​បាន​ស្លាប់ និង​ស្ដ្រី​ជា​បងប្អូន និង​គ្នា​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​។ ស្ដ្រី​រងគ្រោះ​ដោយ​អំពើ​បាញ់ប្រហារ​នេះ​មានឈ្មោះ ទិ​ត ធារ៉ា ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជា​បុគ្គលិក ធនាគារ​កាណាឌីយ៉ា មាន​ទីលំនៅ​ផ្ទះ កើតហេតុ​ខាងលើ និង​ក្មួយប្រុស​ម្នាក់ទៀត ត្រូវបាន​គេ​ស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុ​ជាង មួយ​ខួប ។ ដោយឡែក​ស្ដ្រី ដែល​រងរបួស ត្រូវជា បងប្អូន​ដែរនោះ ឈ្មោះ ទិ​ត សុ​ម៉ា​ឡែ​ន អាយុ ៣៥ ឆ្នាំ អតីត​តារាចម្រៀង​មិនសូវ​ល្បីឈ្មោះ​មួយរូប​ផងដែរ​។​


​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ស្ដ្រី​រងគ្រោះ ដែល​ធ្វើដំណើរ​ពី​កន្លែងធ្វើការ​មក​ផ្ទះ ដោយ​រថយន្ដ​ក្រុមហ៊ុន​ជូន​មក​នោះ ពេលមកដល់​មុខផ្ទះ បាន​ចុះ​ពី​រថយន្ដ ដើរ​សំដៅ​ចូលទៅ​ក្នុងផ្ទះ ហើយ​បាន ទាញយក​កូនសោ​ចាក់​ផ្ទះ​ដើម្បី​ចូល ប៉ុន្តែ​ខណៈដែល​កំពុង​ចាក់សោ​នោះ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់ ពាក់មួក​កា​តិ​ប ពាក់អាវ​ឆ្នូត​ដៃ​វែង ដែល​អង្គុយ​សំកុក​ចាំ​មុខផ្ទះ​ជាង​៣​ថ្ងៃ​មកហើយ​នោះបាន​ដក​កាំភ្លើង ខ្លី​ម៉ា​កឡុក​១​ដើម​បាញ់​សំដៅ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល​ស្លាប់​នៅ កន្លែងកើតហេតុ ខណៈដែល​មាន ក្មួយប្រុស​ឈ្មោះ យុទ្ធ ធារ៉ា អាយុ​ជាង​១​ខួប បានរ​ត់ទៅ​តោង​ស្ត្រី​រងគ្រោះ​ប្រឡែង​លេង ហើយ​ត្រូវ​ខ្មាន់កាំភ្លើង​រូបនេះ​បាញ់សម្លាប់​ដែរ​។​


បន្ទាប់ពី​បាញ់សម្លាប់​ស្ត្រី​រងគ្រោះ និង​ក្មេងប្រុស​អាយុ​១​ខួប​រួចមក ស្ត្រី​ឈ្មោះ ទិ​ត សុ​ម៉ា​ឡែ​ន អាយុ​៣៣​ឆ្នាំ ជា​ម្ដាយ​ក្មេង​ឈ្មោះ យុទ្ធ ធារ៉ា ក្រឡេកឃើញ​ស្រឡាំងកាំង​ក៏​រត់​ចូលទៅ​ក្នុងផ្ទះ តែ​ត្រូវ​ឃាតក​រូបនេះ​តាម​ចូលដល់​ក្នុងផ្ទះ​បាញ់​ឲ្យ​របួសធ្ងន់​ម្នាក់ ទៀត​។ បន្ទាប់ពី​បាញ់ប្រហារ​មនុស្ស​៣ នាក់​ហើយ​នោះ ជនសង្ស័យ​រូបនេះ​បាន​ដើរចេញ​ធ្វើ​ព្រងើយ​ដោយ​គ្មាន​អ្នកណា​ចាប់អារម្មណ៍ និង​គេចខ្លួន​បាត់ទៅ​។ នៅ​កន្លែង កើតហេតុ​សមត្ថកិច្ច​បា​នរក​ឃើញ សំបក​គ្រាប់កាំភ្លើង​ធុន​ឡុ​ក​ចំនួន​៦ គ្រាប់​ដែល​បន្សល់ទុក​នៅ​កន្លែង កើតហេតុ ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង តាម​វែកមុខ​រក​ឃាតករ​ដៃ​ឆៅ​ដើម្បី​នាំទៅ​ផ្តន្ទាទោស​។​


​តាម​ការសន្និដ្ឋាន​ករ​ណី​បាញ់ប្រហារ​ខាងលើនេះ ជា​រឿង​គំនុំ ឬ​ជា​ឃាតក​ស៊ីឈ្នួល​បាញ់សម្លាប់ ច្រើនជាង​ករណី​ប្លន់ ព្រោះ​ក្រោយ​បាញ់ប្រហារ​ហើយ ជនសង្ស័យ មិនបាន​យក​ទ្រព្យសម្បត្ដិ របស់​ជនរងគ្រោះ​នោះទេ​។ ប្រភព​បង្ហើប​ពី​សមត្ថកិច្ច ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ករណី​បាញ់សម្លាប់​នេះ អាចជា​ការបាញ់​ច្រឡំ ពោលគឺ​មុខសញ្ញា​បាញ់ប្រហារ​រ​បស់ជនស​ង្ស័​យ អាច​សំដៅលើ​ស្ត្រី​ជា​បង ឈ្មោះ ទិ​ត សុ​ម៉ា​ឡែ​ន ដែល​អតីត​ជា​តារាចម្រៀង ៕

9-April

 

Leave a Reply

(*) Required, Your email will not be published