ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​អឹម​ហ្វូ​ន ដែល​បានប្រកាស​ក្ស័យធន មានតម្លៃ​ប្រមាណ​១០០​លាន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ម្ចាស់បំណុល​ក្រុមហ៊ុន​អឹម​ហ្វូ​ន​ដ៏​ធំ​មួយបា​ន​ស​ម្រេ​ច​​ដក​ពាក្យ​ បណ្តឹងទាស់ ការពារ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ដើម្បី​ឲ្យ​តុលាការ​ប្រកា​សលក់​ទ្រព្យសម្បត្តិ យកលុយ​សងបំណុល​

បុគ្គលិកនិង ​ម្ចាស់បំណុល​ផ្សេងៗ​ទៀត ហើយ​ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​ពេញ​មួយថ្ងៃ ដោយមាន​ការចូលរួម​ពី​ភាគី​ម្ចាស់បំណុល តំណាង​ក្រសួង​សង្គមកិច្ច និង​តំណាង​បុគ្គលិក​ក្រុមហ៊ុន​អឹម​ហ្វូ​ន​។​


​តំណាង​បុគ្គលិក​អឹម​ហ្វូ​ន​លោក នឹម សូលី​ដា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ហូ​វេ របស់​ចិន ដែលជា​ម្ចាស់បំណុល​ធំ បានសម្រេច​ដក​ពាក្យបណ្តឹង​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន នៅ​ថ្ងៃ​ចន្ទ​នេះ តែ​លោ​កថា ក្រុមហ៊ុន​អែល​តិច ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ នៅ​មិនទាន់​យល់ព្រម​នៅឡើយ​ទេ​។ លោក នឹម សូលី​ដា បាន​បន្តថា ភាគី​ជាប់​ពាក់ព័ន្ធ នឹង​ជួប​ពិភាក្សាគ្នា​ម្តងទៀត នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៣​ខាងមុខ​។​


​បន្ទាប់ពី​ក្រុមហ៊ុន​អឹម​ហ្វូ​ន បានប្រកាស​ក្ស័យធន និង​បាន​លក់​បណ្តាញទូរស័ព្ទ​ទាំងមូល ទៅ​ឲ្យ​ក្រុមហ៊ុន ម៉ូ​ប៊ី​តែ​ល កាលពីដើមឆ្នាំ​២០១៣​នេះ បុគ្គលិក​១០៩២​នាក់  បានចេញ​មុខ​តវ៉ា​ទាមទារ​ប្រាក់​សំណង​ជាង​៤​លាន​ដុល្លារ ខណៈ​ម្ចាស់បំណុល​ផ្សេងៗ ប្តឹង​ទាស់​ការពារ​ទ្រព្យសម្បតិ្ត​។ គួរ​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​អឹម​ហ្វូ​ន មានតម្លៃ​ប្រមាណ​ជា​១០០​លាន​ដុល្លារ​៕

9-April

 

Leave a Reply

(*) Required, Your email will not be published