អេ​ន​ជី ទីចាកចោលទ្រនំ​រត់​ចូល​សាន់​ដេ

, , Leave a comment

​កន្លងមក​កញ្ញា អេ​ន​ជី ធ្លាប់បាន​ព្រលយ​ថា នឹង​វិល​ចូល​ទ្រនំ M​វិញ បន្ទាប់ពី​ត្រលប់​ពី​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​វិញ​។ ប៉ុន្តែ​ក្នុងពេល​មិនទាន់​ទាំង​បានចេញ​ទៅ​ផង ស្រាប់តែ​ព៏​ត៌មាន​ថា នាង

​កំពុង​សម្ងំ​ថត​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​សាន់​ដេ​ហើយ ដោយ​ត្រៀម​ចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

ប្រភព​ដែល​នៅ​កៀកកើយ​នឹង​តារាចម្រៀង​រត់ចោល​ទ្រនំ​ទាំង​មិនទាន់​ផុត​កុងត្រា​កញ្ញា អេ​ន​ជី បាន​បង្ហើប​ឲ្យ​ដឹងថា កញ្ញា “​គង់ សុក​ញ្ញា​” ហៅ​អេ​ន​ជី ត្រូវបាន​ផលិតកម្ម​សាន់​ដេ ឆក់យក​ពី​ផលិតកម្ម​M​បាត់​ហើយ ដោយ​បច្ចុប្បន្ន នាង​កំពុងតែ​សម្ងំ​ថត​បទ​ចម្រៀង​ឲ្យ​ផលិត​កម្មនេះ​ទៀតផង​។​

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​រូបនេះ បាន​បន្តទៀតថា ផលិតកម្ម​សាន់​ដេ​បានរៀបចំ​បទ​ចម្រៀង​ឲ្យ​កញ្ញា​អេ​ន​ជី​ជាច្រើន​បទ ដែល​ភាគច្រើន គឺជា​បទ​មនោសញ្ចេតនា ហើយ​គ្រោង​នឹង​ចេញលក់​នៅ​ទីផ្សារ​ឆាប់ៗ​ខាងមុខនេះ​។​

ប្រភព​ដដែល​បាន​បន្ថែមទៀតថា ចាប់តាំងពី កញ្ញា អេ​ន​ជី បាន​ចូលក្នុង​ទ្រនំ​ថ្មី​មក នាង​និង​ក្រុមគ្រួសារ​ហាក់ដូចជា​សប្បាយ​ចិត្តជា​ខ្លាំង ប្រៀបបាន​ដូច​ដក​បន្លា​ចេញពី​ទ្រូង​អញ្ចឹង ព្រោះ​ផលិតកម្ម M មិន​អើពើ ជុំវិញ​ការបោះ​ជំ​ហ៊ាន​ចូល​ផលិតកម្ម (​សាន់​ដេ​) ទាំង​មិនទាន់​ផុត​កុងត្រា​ផង​នោះ​។​

​ម្ដាយ​របស់​អែន​ជី​អ្នកស្រី​មាស សុខា បាន​ទទួលស្គាល់ថា អែន​ជី កូនស្រី​របស់ខ្លួន​ពិតជា​បាន​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​សាន់​ដេ ពិតមែន​។ អ្នកស្រី​បានបញ្ជាក់​ថា អែន​ជី ទើបតែ​ចូលក្នុង​ផលិតកម្ម​សាន់​ដែ​ថ្មីៗ​នេះដែរ​ទេ បន្ទាប់ពី​ផលិតកម្ម​មួយ​នេះ បាន​ទាក់ទង​យូរណាស់​មកហើយ​នោះ​។​

អ្នកស្រី​បន្ថែមថា បច្ចុប្បន្ន អេ​ន​ជី បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​សាន់​ដេ​រួចហើយ ដោយមាន​រយៈ​រហូតដល់​ទៅ​៥​ឆ្នាំ​។​

​តាម​ការបញ្ជាក់​របស់​ម្ដាយ អែន​ជី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ អេ​ន​ជី កូនស្រី​របស់គាត់ បាន​ថត​ជា Audio បាន​ចំនួន​៤​បទ​ហើយ  ដោយ​ក្នុងនោះ សុទ្ធសឹងតែ​ជា​បទ​មនោសញ្ចេតនា​ទាំងអស់ ហើយ​បទ​ចម្រៀង​ទាំងនោះ​នៅ​មិនទាន់​ចេញ​ជា CD នៅឡើយ​នោះទេ ប៉ុន្តែ​ប្រហែល​ចេញ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​។​

ទាក់ទង​នឹង​ការដើរ​ចូលក្នុង​ទ្រនំ​ថ្មី​ទាំង​មិនទាន់​ផុត​កុងត្រា​នៅក្នុង​ផលិតកម្ម​ចាស់​នេះដែរ អ្នកស្រី​មាស សុខា ដែលជា​អ្នកនាំពាក្យ​ឲ្យ​កូនស្រី​បានបញ្ជាក់​បន្ថែមថា ភាគី​ខាង​អ្នកស្រី បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​ជាមួយនឹង​ផលិតកម្ម​ចាស់ (​ផលិតកម្ម​M ) ដោយ​ក្នុងនោះ អ្នកស្រី​បាន​ឲ្យ​មេធាវី​ជា​អ្នករត់​ការដោះស្រាយ​ក្នុង​រឿងនេះ​។​

យ៉ាងណាក៏ដោយ អ្នកស្រី បានបញ្ជាក់​ជា​ចុងក្រោយ​ថា អ្នកស្រី​ក៏ដូចជា អេ​ន​ជី ពិតជា​មិន​ភ្លេចគុណ​ថៅកែ​ផលិតកម្ម M នោះឡើយ បើទោះជា​ពេលនេះ កូន​អ្នកស្រី​បាន​ដើរចេញ​មករក​ទ្រនំ​ថ្មី​ហើយ​ក្ដី​។ អ្នកស្រី​លើកឡើងថា “​បើ​មិនមាន​ផលិតកម្ម​ឮ M ជួយ​លើកស្ទួយ អេ​ន​ជី តាំងពី​ដើមទី​មក​ទេ ក៏​កូន​ខ្ញុំ​មិនមាន​កេរ្តិ៍ឈ្មោះ​មកដល់​បច្ចុប្បន្ន​នោះដែរ​”​។​

អ្នកស្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា  ផលិតកម្ម​សាន់​ដេ ដែលជា​ទ្រនំ​ថ្មី​របស់​អេ​ជី​នេះ នឹង​ជួយ​ឲ្យ​ប្រជាប្រិយភាព​កូន​របស់​អ្នកស្រី ស្ទុះ​ឡើង​ខ្លាំង​ជាក់​ជាមិនខាន​៕​

 Fashion

 

Leave a Reply

(*) Required, Your email will not be published