រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តហាំម៉ើ រវល់តែឱនរើសទូរសព្ទក៏ជ្រុលចង្កូតទៅបុកបង្គោលខ្សែភ្លើង បាក់ជាពីរកំណាត់ បណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខចំហៀងខាងឆ្វេង។
គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី៧ ខែមេសា នៅលើកំណាត់ផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
សាក្សីឃើញហេតុការបានរៀបរាប់ថា រថយន្តហាំម៉ើ ពណ៌លឿង បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកបង្គោលដាក់ខ្សែភ្លើងបាក់ជាពីរកំណាត់ បណ្ដាល ឲ្យរថយន្តដាច់កង់មុខខាងឆ្វេង។
បើតាមសម្តីអ្នកបើករថយន្តបានអះអាងថា គាត់មិនស្រវឹងទេ មុនពេលកើតហេតុដោយសារតែគាត់រវល់ឱនរើសទូរសព្ទ ហើយងើបមកវិញ ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងតែម្ដង។ ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចស្ទួចយកទៅធ្វើការដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕