កំពុង​ជិះ​ម៉ូតូ​ម៉ាក FTR តាម​ដងផ្លូវ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ពីក្រោយ​រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បាន​បើក​បុក​បុរស​ម្នាក់​ពីក្រោយ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បែកក្បាល សន្លប់​នៅ​នឹង កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទីរសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៣ ស្ថិតនៅ​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី​ទល់មុខ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​។​


​សាក្សី​នៅ​កន្លែងកើតហេតុ​ឮ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​ម៉ាក FTR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-0533 ក្នុងទិសដៅ​ពី កើ​តទៅ​លិច​តែម្នាក់ឯង លុះដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត មួយគ្រឿង​មិន​ស្គាល់​ម៉ាក បើក​មកពី​ក្រោយ ហើយ​បាន​បុក​បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​ម៉ូតូ​ច្រងាប់ច្រងិល បែកក្បាល​រងរបួស​ធ្ងន់ សន្លប់​នៅ​នឹង កន្លែងកើតហេតុ​តែម្តង​។​


​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ហើយ​បាន​សួរនាំ មិត្ត​ភ័​ក្រ ទើប​ដឹងថា ជនរងគ្រោះ​មានឈ្មោះ វិចិត្រ អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ  រថយន្ត​ជួយសង្គ្រោះ របស់​អង្គភាព​៧១១ នៃ​កងពល តូច​លេខ​៧០ បាន​ដឹក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ៕

8-April

 

Leave a Reply

(*) Required, Your email will not be published