ម្ពុជា​និង​ថៃ​ត្រៀម​ទៅ​ចូលរួម ក្នុង​សវនាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ចន្លោះ​ថ្ងៃទី​១៥-១៩ ខែមេសា ឆ្នាំ​២០១៣

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ប្រទេស​ថៃ​បង្ហាញ​បាន​ឯកសារ និង​សមាសភាព​ដែល​នឹងចូលរួម​ទាញហេតុផល​ផ្ទាល់មាត់ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ លើ​ជម្លោះ​ដី​នៅ​តំបន់​ប្រាសាទព្រះវិហារ ​ជាមួយ​ភាគី​កម្ពុជា ដែលជា​ម្ចាស់​បណ្តឹង ។ ឯកអគ្គរាជទូត​ថៃ​ដែល​ត្រូវ​ចូល​សវនាការ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ លោក Virachai Plasai ថ្លែងប្រាប់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា លោក​នឹង​ដឹកនាំ​ក្រុមអ្នកច្បាប់​ដែលមាន​សមត្ថភាព​ខ្ពស់ ចូលរួម​សវនាការ​លើ​ករណី​ជម្លោះ​ដី​ក្បែរ​ប្រាសាទព្រះវិហារ​។​


​សមាសភាព​ថៃ​ដែល​ទៅ​ចូលរួម​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​លោក សូ​រ៉ា​ពង់ តូ​វី​ឆាក​ឆៃ​កុល រដ្ឋមន្ត្រីការបរទេស លោក​ផុង ថេប ទេព​កាន​ចា​ណា រដ្ឋមន្ត្រី​អប់រំ និង​លោក សុ​កុម​ផល សុ​វ៉ាន​នា​ថា​ត រដ្ឋមន្ត្រី​ការងារ​ជាតិ នឹងធ្វើ​បទ​បង្ហាញ​ផ្ទាល់មាត់​ក្នុងកំឡុងពេល​សវនាកា​រ​។ លោក Virachai Plasai បាន​ឲ្យ​ដឹងថា ពួកគេ​នឹង​នាំយក​ឯកសារ​ភស្តុតាង ចំនួន​១​ពាន់​៣​រយ​សន្លឹក​ទៅ​បង្ហាញ​ផងដែរ​។​

ជុំវិញ​បញ្ហា​ជម្លោះ​នេះ កម្ពុជា​ក៏បាន​អះអាងថា បាន​ត្រៀមលក្ខណៈ​តតាំង​តាមផ្លូវ​ច្បាប់​រួចរាល់​ហើយ​។ គណៈប្រតិភូ​ខាង​កម្ពុជា​ដែល​ចូលរួម​តតាំង​ក្តី​ដឹកនាំ​ដោយ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ក្រសួងការបរទេស និង លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួល​ប​ន្ទុ​កិច្ចការ​ព្រំដែន​។ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ នឹង​បើកសវនាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ លើ​ករណី​ប្រាសាទព្រះវិហារ តាម​បណ្តឹង​របស់​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣៕

8-April (2) 8-April (1)

 

Leave a Reply

(*) Required, Your email will not be published