នេ​ត សុ​ចរិយា ច្រានចោល​ព័ត៌មាន​បែកបាក់​ស្នេហ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី និង​ជា​តារា​សម្ដែង​ស្រស់ស្អាត​វ័យក្មេង​កញ្ញា នេ​ត សុ​ចរិយា បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​លើកឡើងថា​នាង​បែកបាក់​ស្នេហ៍​ជាមួយ​បុរស​ជំនួញ​មានទ្រព្យ​ស្ដុកស្ដម្ភ​។​

 

​កញ្ញា នេ​ត សុ​ចរិយា បាន​និយាយថា “​អត់​មាន​បែកបាក់​អី​ទេ​បង នៅ​ធម្មតា​ហ្នឹង គ្រាន់តែ​ពួក​ខ្ញុំ​ម្នាក់ៗ​មានការ​ងារ​រវល់​រៀងខ្លួនៗ​”​។​

នៅមុននេះ​បន្តិច ពិធី​ការិនី​វ័យក្មេង​រូបនេះ​ធ្លាប់​បង្ហើប​ប្រាប់ថា នាង​មាន​ស្នេហ៍​ជាមួយ​បុរស​នៅ​លីវ​ដែលជា​អ្នកជំនួញ​ធំ​ម្នាក់​ក្នុងស្រុក និង​មាន​ងារ​ជាម​ន្ត្រី​នៅក្នុង​ក្រសួង​មួយ​ទៀតផង​។ ប៉ុន្តែ​ជាមួយ​ការ​លាតត្រដាង​នេះ កញ្ញា ចរិយា មិន​ទាំង​ហ៊ាន​បណ្ដើរ​សង្សារ​របស់ខ្លួន​ចូល​កម្មវិធី​សិល្បៈ​នានា​នោះ​ផង​ទេ ក៏​ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​សង្សារ​ខ្លួន​។​

រហូតមក​ទល់នឹង​ពេលនេះ តារា​សម្ដែង​វ័យក្មេង កញ្ញា នេ​ត សុ​ចរិយា នៅតែ​មិន​ព្រម​បណ្តើរ​គូស្នេហ៍​ដដែល​។ ប៉ុន្តែ​នៅ​មួយរយៈ​ចុងក្រោយ​នេះ នាង ហាក់​មាន​ភាព​ប្លែក​ពី​ពេលមុនៗ ដោយ​គេ​សង្កេតឃើញថា តារា​រូបនេះ​តុបតែង​ខ្លួន​ប្លែក Sexy បញ្ចេញ​សាច់​សខ្ចី ស្របពេល​មាន​ព័ត៌មាន​ថា នាង​មាន​បញ្ហា​ក្នុង​ផ្លូវ​ស្នេហា​។​

ទោះជា​យ៉ាងណា​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ​កញ្ញា នេ​ត សុ​ចរិយា បញ្ជាក់ថា កត្តា​តុបតែង​ខ្លួន​បែប Sexy មិនមែន​បង្ហាញថា​នាង​បែកបាក់​ស្នេហ៍​ទេ​។ ប៉ុន្តែ​នាង​ធ្វើបែបនេះ ដោយសារតែ​នាង​ចង់ឱ្យ​ទស្សនិកជន​និយម​គាំទ្រ​ខ្លួន​មាន​អារម្មណ៍​ប្លែក និង​ចង់​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​តែប៉ុណ្ណោះ​។ កញ្ញា ថ្លែងថា “​ខ្ញុំ​ចង់​ឱ្យគេ​មើល​មក​ខ្ញុំ​ប្លែក​ជាង​មុន​តាមរយៈ​ការតុបតែង​ខ្លួន Sexy បែបនេះ កុំឱ្យ​គេ​ថា ស្អី​ទេ​! នេ​ត សុ​ចរិយា តុបតែង​ខ្លួន​ដដែល​គ្មាន​កែប្រែ​ទៅណា​សោះ​”​។​

កញ្ញា​បានលើកឡើង​ទៀតថា នាង និង​សង្សារ មិន​មានរឿង​រកាំរកូស​ឡើយ ព្រោះ​គូស្នេហ៍​របស់​នាង​ជា​មនុស្ស​ចិត្ត​ទូលាយ សូម្បីតែ​តុបតែង​ខ្លួន​បែប Sexy នេះ ក៏​គេ​យល់ថា ជាការ​ងារ​របស់​អ្នកសិល្បៈ​ដែរ​។ ដូច្នេះ កញ្ញា ចរិយា សង្កត់ធ្ងន់ថា នាង គ្មាន​ជួប​រឿង​បែកបាក់​ស្នេហ៍​នោះទេ​។​

យ៉ាងណាក៏ដោយ និយាយ​ដល់​រឿង​ចូល​រោងការ​ពេលណា​នោះ តារា​សម្ដែង និង​ជា​ពិធី​ការិនី​តូច​ច្រឡឹង​រូបនេះ លើកឡើងថា​កញ្ញា​មិនទាន់​គិត​នោះទេ ព្រោះ​ទើប​ស្គាល់គ្នា​តែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ​ត្រូវ​មើលចិត្ត​គ្នា​ឱ្យបាន​ច្រើនជាង​នេះ​សិន ម្យ៉ាង​កញ្ញា និង​គូស្នេហ៍ មានការ​មមាញឹក​ការងារ​រៀងៗ​ខ្លួន​ផង គ្មាន​ពេល​គិតដល់​រឿង​អាពាហ៍ពិពាហ៍​ឡើយ​។​

កញ្ញា នេ​ត សុ​ចរិយា បាន​ឈាន​ចាប់​អាជីព​ជា​អ្នកសិល្បៈ​នេះ ជាង​បី​ឆ្នាំ​មកហើយ​។ នាង​ធ្លាប់​ធ្វើជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយចំនួន​ដូច ជា ប៉ុ​ស្ថិ៍​លេខ​៣ ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ និង​ទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៥​។ ក្រៅពីនេះ នាង​ក៏មាន​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​ដែរ ដោយ​នាង បាន​សម្ដែង​រឿង​ចំនួន​៤​រួចមកហើយ គឺ​រឿង “​ពេជ្រ​ក្នុង​បេះដូង​” រឿង “​អព្ភូតហេតុ​ស្នេហ៍​”  “​លង​ម៉ា​ឆ្ងាញ់​” និង​រឿង​ចុងក្រោយ​នេះ​គឺ “​រលក​បោក​ខ្សាច់​”៕​

Net-Sochariya-2 Net-Sochariya-1

 

Leave a Reply

(*) Required, Your email will not be published