RANGE ROVER ពន្លះ​TOYOTA HILUX រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បើករថយន្ត​RANGE ROVER ពណ៍​ខ្មៅ ដឹក​នារី​ម្នាក់ បោះពួយ​យ៉ាង​លឿន តាម​បណ្តា​យ​ផ្លូវ​លេខ​៣១០ ទៅបុក​រថយន្ត​ម៉ាក​TOYOTA HILUX​ពេញទំហឹង ដែលជា​រថយន្ត​ដឹក​សន្តិសុខ​​របស់​ក្រុមហ៊ុន ស៊ី​ឃ្យួ​រឹ​តាស ស៊ី​ឃ្យួ​រី​ធី សី​វី កំពុងតែ​បើកបរ បណ្ដាល​ឲ្យ​សន្តិសុខ​ម្នាក់​របួសធ្ងន់ និង​ម្នាក់​របួសស្រាល​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​២០​និង​៥០​នាទី​យប់ ថៃ្ង​ទី​០៥ ខែមេសា ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្លូវ​លេខ​៣១០ ប្រសព្វ​ជាមួយ​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

 

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ ទឹម វុ​ធ ភេទ​ប្រុស អាយុ ប្រហែល​ជាង​៣០​ឆាំ្ន និង​ទី​២​ឈ្មោះ សាត បុរី អ្នក​ទាំងពីរ​ទទួលរ​ងរ​បួស​បែកក្បាល​។​ ​ក្រោយពេល​កើតហេតុ សម្ថ​ត​កិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង ព្រមទាំង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

car6-4-2013

 

Leave a Reply

(*) Required, Your email will not be published