ឃាត់ខ្លួន​ប្រធាន​មណ្ឌល​អភិវឌ្ឍន៍ ជនពិកា ៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ទាក់ទិន​ការរំលោភ​ក្មេងស្រី ២០​នាក់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​លោក ឃួន វណ្ណាភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ពិការ​ជើង​ទាំងពីរ ជា​ប្រធាន​មណ្ឌល​អភិវឌ្ឍន៍ ជនពិកា​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​មាន​ទីតាំងនៅ​ភូមិ​ចំការ​គ ឃុំ​ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមាន​ជាប់​ទាក់ទិន​ជាមួយ​ករណី​រំលោភ សេពសន្ថវៈ​លើ​ក្មេងស្រី​ចំនួន​២០​នាក់​។​


​លោក សិទ្ធ ឡោះ ស្នងការរង​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា លោក ឃួន វណ្ណា ពិតជា​ត្រូវ បាន​ឃាត់ខ្លួន​មែន កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៣ នេះ​ដោយ​យោងតាម​ពាក្យបណ្តឹង របស់​អង្គការក្រៅរដ្ឋាភិបាល និង​អាណា ព្យាបាល​ក្មេងស្រី​រងគ្រោះ​ចំនួន​២០​នាក់ ដែល​បាន​អះអាងថា​លោក ឃួន វណ្ណា  បាន​រំលោភ​កូនស្រី​របស់​ពួកគាត់​៕

6-arpil

 

Leave a Reply

(*) Required, Your email will not be published