មន្ត្រី​សង្គមកិច្ច​ខេត្តពោធិ៍សាត់ ៣ ​នាក់ ត្រូវបាន​ចាប់ខ្លួន​ទាក់ទិន​សំណុំរឿង​ពុករលួយ​

, , Leave a comment

​ខេត្ដ​ពោធិ៍សាត់ ៖ មន្ត្រី​បីនាក់ នៃ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា​ខេត្តពោធិ៍សាត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមេសាឆ្នាំ​២០១៣ នៅក្នុង​មន្ទីរ ដោយ​សង្ស័យ លើ​បណ្តឹង​ជាប់​ពាក់ព័ន្ធ នឹង​រឿង​ពុករលួយ ហើយ​គេ​មិន​ច្បាស់​ទេ​ថា មាន​មន្ត្រី​ប៉ុន្មាន​នាក់​ដែល​បាន​ជាប់​ទាក់ទិន​ក្នុង​សំណុំរឿង​ពុករលួយ​ នេះ​។​

 

​មន្ដ្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​៣​រូប ទី​១-​ឈ្មោះ យឹម ដេ​ត ជា​ប្រធានការិយាល័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ដ​ពោធិ៍សាត់​, ទី​២-​ឈ្មោះ គង់ ប៊ុនថន ប្រធានការិយាល័យ​សង្គម​កិច្ច​ស្រុក​បាកាន និង​ទី​៣-​ឈ្មោះ សំ សាត ជាម​ន្ដ្រី​សង្គមកិច្ច​ខេត្ដ​។ ការឃាត់ខ្លួន​នេះ​បន្ទាប់​បញ្ចប់​កម្ម​វី​ធី​ផ្តល់​កញ្ចប់​ថវិកា ដល់​គ្រួសារ​អតីតយុទ្ធជន​នៅក្នុង​មន្ទីរ​នោះ និង​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ យកទៅ​ស្នាក់​ក្នុង​សណ្ឋាគារ​មួយ​កណ្តាល​ក្រុង ពោធិ៍សាត់ រ​ហូរ​មកដល់​រសៀល ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៣​នេះ មន្ត្រី​ទាំងនោះ កំពុងស្ថិត​ក្នុងការ​សាកសួ​រ​នៅឡើយ​៕

5-April

 

Leave a Reply

(*) Required, Your email will not be published