ចិន​ព្រួយបារម្ភ​ខ្លាច ឧបទ្វីប​កូរ៉េ​ទាំងមូល​ក្លាយទៅជា “​សមុទ្រ​ភ្លើង​”

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅ ​ទីបំផុត​មហាអំណាច​អាមេរិក បាន​បញ្ជូន​កងពល​ពិសេស ដែលមាន​ឯកទេស​ដោះស្រាយ និង​ទប់ទល់​រាល់​ការវាយប្រហារ​ពី​គ្រាប់បែក បរមាណូ អាវុធ​ជីវសាស្ដ្រគីមី​សាស្ដ្រ មកកាន់​កូរ៉េខាងត្បូង ក្រោយ​ពេលដែល ទីក្រុង​ព្យុងយ៉ាង​គំរាមកំហែង​វាយប្រហារ ដោយ​អាវុធ​ដ៏​សាហាវ​ទាំងនោះ ។

 

​កងពលតូច​ពិសេស​លេខ​២៣ សម្រាប់​ទប់ទល់​នឹង​អាវុធ​គីមី​សាស្ដ្រ​ដែលមាន កម្លាំង​ទាហាន​ប៉ុន្មាន​២៥០​នាក់​ដែល​ឈរជើង​នៅ​ទីក្រុង​ស៊ី​អាថ​ល រដ្ឋ​វ៉ាស៊ីនតោន បានធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​ដោយ ឈរជើង​នៅ​ទីតាំង​យោធា​ស្ដេ​ន​ឡេ​យ ភាគ​ខាងជើង​ទីក្រុង​សេ​អ៊ូ​ល ។ ភារកិច្ច​របស់​កងពល​តូច​ពិសេស​នេះ គឺ​ស្រាវជ្រាវ​តាមដាន​ជាតិពុល បណ្ដាលមកពី​អាវុធ​គីមី​សាស្ដ្រ ជីវសាស្ដ្រ ឬ​អាវុធ​បរមាណូ និង​ផ្គត់ផ្គង់​វត្ថុ សម្រាប់​កម្ចាត់​ជាតិពុល​ជួយ​ដល់​កម្លាំង ទាហាន​អាមេរិក និង​កូរ៉េខាងត្បូង​ទប់ទល់​នឹង​វាយប្រហារ​តប​វិញ ។

ប្រតិកម្ម​ទៅនឹង​ព័ត៌មាន​ខាងលើ គណៈកម្មាធិការ​ឯកភាព សន្ដិភាព​ជាតិ កូរ៉េខាងជើង​ចាត់ទុកថា ការដាក់​ពង្រាយ  ទាហាន​ប្រយុទ្ធប្រឆាំង​អាវុធ​គីមី​សាស្ដ្រ ជាការ​ប៉ុនប៉ង​បង្ខូច​កេរ្ដិ៍ឈ្មោះ​ដល់​កូរ៉េខាងជើង ។ ក្នុងពេល​ជាមួយគ្នា​នោះ​សារព័ត៌ មាន​អាមេរិក​បាន​ផ្សព្វផ្សាយ​ថា មិន​ដូច ជាការ​បង្ហាញ​ឥទ្ធិពល​យោធា​របស់​ទីក្រុង វ៉ាស៊ីនតោន នៅ​ឧបទ្វីប​កូរ៉េ​នោះឡើយ ការវិល​ត្រឡប់មកវិញ​របស់​កងពល​ជីវសាស្ដ្រ​ជាការ​ត្រៀមលក្ខណៈ​ទុកជាមុន ហើយ​ការធ្វើដំណើរ​មកកាន់​កូរ៉េ​ខាង ជើង​គ្រាន់តែ​ជា​សកម្មភាព​ជួន​គ្នា​នឹង​ភាព​តានតឹង​តែប៉ុណ្ណោះ ។

 

មន្ដ្រី​យោធា​ចិន​បានបង្ហាញ​ការ ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​សន្ដិសុខ​នៅ ទីតាំង​បរមាណូ​របស់​កូរ៉េខាងជើង​ហើយ អាច​នឹងមាន​អ្នក​ភៀសខ្លួន​ជាច្រើន សម្រុក​ទៅកាន់​ប្រទេស​ចិន ។ ភាព​តានតឹង​នាពេលនេះ​អាច​ជំរុញឱ្យមាន​ការប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ ហើយ​អាច​ជំរុញ​ដល់​ឧបទ្វីប​កូរ៉េ​ទាំងមូល​ក្លាយទៅជា “​សមុទ្រ​ភ្លើង​” ។ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេង ទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ កាលពី​ថ្ងៃទី​៤ ខែមេសា ទីក្រុង​ព្យុងយ៉ាង​គំរាមកំហែង ថា​នឹង​បិទ​ច្រក​ឧស្សាហកម្ម​កេ​ស៊ុ​ង​ជា​រៀងរហូត ហើយ​អាច​បិទ​គ្រប់ពេលវេលា ។ ទីក្រុង​ព្យុងយ៉ាង​ចាត់ទុកថា ទី ក្រុង​សេ​អ៊ូ​ល​ទទួលបាន​ផលប្រយោជន៍​ជា ច្រើន​ពី​ឧស្សាហកម្ម​រួម​នោះ ៕

North Korean soldiers attend military training

 

Leave a Reply

(*) Required, Your email will not be published