មាន​បាតុភូត ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ដ្រាក់ កួច​បក់បោក​ខ្លាំង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៣

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា  បន្ទាប់ពី​សង្កេត​តាមដាន​លើ​ស្ថានភាពអាកាសធាតុ ​រួចមក​ឃើញថា នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៣ នេះ សម្ពាធ​បរិយាកាស​ដែល​បាន​និង កំពុង​គ្របដណ្ដប់​មកលើ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ចាប់ពី​ផ្ទៃដី​រហូតដល់​កម្ពស់ ១.៥០០​ម៉ែត្រ បាន​ធ្លាក់ចុះ​ទាប​គួរឱ្យ កត់សម្គាល់ ។​


​លក្ខណៈ​បែបនេះ​នឹង​បង្ក​ឱ្យ​កើតមាន  នូវ​បាតុភូតធម្មជាតិ ដូចជា​ភ្លៀង ផ្គរ រន្ទះ លាយឡំ​ជាមួយនឹង​ខ្យល់​កន្ដ្រាក់​កួច​បក់ បោក​ខ្លាំង​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧​ខែមេសា ឆ្នាំ​២០១៣ ជាពិសេស​នៅតាម​បណ្ដា​ខេត្ដ មួយចំនួន ដូចជា ៖ ខេត្ដ​ឧត្ដរមានជ័យ​, ព្រះវិហារ​, សៀមរាប​, កំពង់ធំ​, បន្ទាយមានជ័យ​, បាត់ដំបង​, ប៉ៃលិន​, ពោធិ៍សាត់ កំំ​ពង់​ឆ្នាំង​, កណ្ដាល និង​ខេត្ដ​តាកែវ ។ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សូម​អំពាវ នាវ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្ដា​ខេត្ដ​ដូច​បញ្ជាក់ ខាងលើ សូម​បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះ ថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕

5-april

 

Leave a Reply

(*) Required, Your email will not be published