ស្ត្រី​វ័យក្មេង​ម្នាក់ បើកបរ​ទាំង​ស្រវឹង ជ្រុល​បុក​​ម៉ូតូ ដែល​ឈប់​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រងរបួស​ខ្លួនឯង

, , Leave a comment

រាជធានី​ភ្នំពេញ៖ ស្ត្រី​វ័យប្រហែល២០ឆ្នាំ​ម្នាក់​ដែល​ស្រវឹងស្រា បានបើក​ម៉ូតូ​ម៉ាក​iCon ព​ណ៌ ផ្កាឈូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-6304 បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​​ជ្រុល​ចង្កូត​ទៅបុក​ជាមួយនិង​ម៉ូតូ​ម៉ាកNEX ព​ណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-9219 កំពុង​ឈប់​ចត​ស្ងៀម​នៅ​ចិញ្ចើមផ្លូវបណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​និង ​មនុស្ស២នាក់​ទៀត​រងរបួសស្រាល។

 

ហេតុ​ការ​ណ៍​គ្រោះ​ថា្នក់​ចរាចរ​ណ៍​ខាងលើនេះ​កើតឡើង​នៅ​ម៉ោង២០និង២៥នាទី​ នៅត្រង់ចំណុច​ផ្លូវភ្លោះ​ខាងមុខ​វិមាន​សន្តិភាព​ស្ថិតក្នុង​សង្កាត់​ មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

 

តាម​សម្តី​របស់​សាក្សី​ឈ្មោះ ប៉ែន ធារ៉ា ភេទ ប្រុស អាយុ​ជាង២០ ឆ្នាំដែល​បានឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ដែល​រងរបួស​ធ្ងន់​បាន​បើក​ម៉ូតូ​ម៉ាក​ICon ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិល​ដៅ​ពី លិច ទៅ​កើត តែម្នាក់ឯង​ក្នុង​ស្រ​ភាព​ស្រវឹងស្រា​ជោកជាំ​ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​ ជាមួយ​ម៉ូតូ​NEX យ៉ាង​ពេញទំហឹង​ធ្វើ​ឲ្យ​បុរស​វ័យ​ប្រហែល២០ឆ្នាំ២នាក់​ដែល​កំពុង​អង្គុយ​នៅលើ ​ម៉ូតូ​រងរបួស​ស្រាល រីឯ​ស្ត្រី​បង្កហេតុ​រងរបួស​ធ្ងន់​នៅ​នឹង​កន្លែងកើតហេតុ​តែម្តង។

 

ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ដែលជា​អ្នកបង្ក​ហេតុ​ត្រូវបាន​រថយន្ត​ស​ង្ក្រោះ​ដឹកយក​ ទៅធ្វើ​កា​រស​ង្ក្រោះ​នៅ​មន្ទីរ​ពេទ្យ សែន សុខ រីឯ​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រណ៍​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ ខណ្ឌ៧មករា​រង់ចាំ​ធ្វើការ​ដោះស្រាយ៕

womanpp1

 

Leave a Reply

(*) Required, Your email will not be published