ការប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​ច្រើនពេក ប្រឈម​ជំងឺមហារីក​គ្រាប់​ឈាម​

, , Leave a comment

ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺមហារីក  Fred Huchinson Cancer ​នៅក្នុង​ទីក្រុង​ស៊ី​អេ​ថ​ល សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា អ្នក​ទទួលទាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ជាប្រចាំ​ ​នឹងមាន​អាត្រា​ប្រឈម​នឹង​ជំងឺ មហារីក​គ្រាប់​ឈាម​កើនឡើង ដោយ​គេ​ជឿថា មកពី​សមាស​ធាតុគីមី​ ​ដែលមាន​ឈ្មោះថា អា​សេ​តា​មី​ណូ​ហ្វេ​ន នៅក្នុង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​។​

 

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា កន្លងមក​តាមរយៈ​ល​ទ្ធ​ផល​នៃ​ការសិក្សា ទៅលើ​អ្នកជំងឺ​មហារីក​​គ្រាប់​ឈាម ម្នាក់ៗ មានការ​ណែនាំ​ថា ជាតិ​ថ្នាំ​អា​សេ​តា​មី​ហ្វេ​ន អាច​ជំរុញ​ឲ្យ​មាន​ជំងឺមហារីក​។ ដោយ​​ឡែក​ការសិក្សា​ថ្មី ដែល​យោងទៅតាម​ការធ្វើ​តេស ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំង​បុរស និង​នារី ដែល​​មាន​សុខ​ភាពល្អ​រឹងមាំ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ប្រមាណ ៦៥.០០០​នាក់ ដោយ​ពួកគេ​បាន​ប្រើប្រាស់​​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល អស់​រយៈពេល ១០​ឆ្នាំ ព្រមទាំង​មានការ​ពិនិត្យ និង​តាមដាន​ស្ថានភាព​សុខភាព​​យ៉ាងច្បាស់​លាស់។​

 

​លទ្ធផល​បានបង្ហាញ​ឲ្យ​ឃើញថា អ្នកស្ម័គ្រចិត្ត​ចំនួន ៥៧៧​នាក់ ឬ​តិចជាង​១​ភាគរយ កើត​ជំងឺមហារីក​​ពាក់ព័ន្ធ​នឹង​កោសិកា​ឈាម ដូចជា​មហារីក​ក្រពេញ​ទឹករ​ង៉ៃ ដែល​កើតឡើង​ដោយ​ភាពខុសប្រក្រតី​របស់​​ខួរឆ្អឹង​។​

 

​ទន្ទឹមនឹងនោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​ជាង​៩​ភាគរយ ក្នុង​ក្រុម​ដែល​​មាន​ជំងឺមហារីក ធ្លាប់ប្រើ​ប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ក្នុង​បរិមាណ​ច្រើន​ពីមុនមក បើ​ប្រៀបធៀប​នឹង​អ្នក​​មិនកើត​ជំងឺមហារីក មានតែ ៥​ភាគរយ​ប៉ុណ្ណោះ​។ នៅពេល​ពិចារណា​កត្តា​ផ្សេងៗ រួមទាំង​កត្តា​អាយុ​​កត្តា​រលាក​សន្លាក់ និង​ប្រវត្តិ​គ្រួសារ ដែលមាន​កើត​ជំងឺមហារីក​គ្រាប់​ឈាម ឃើញថា អ្នកប្រើប្រាស់​ថ្នាំ​​សេ​តា​មុ​ល​ជាប្រចាំ មាន​អត្រា​ប្រឈម​នឹង ជំងឺមហារីក​គ្រាប់​ឈាម កើនឡើង​ខ្ពស់​ដល់​ទៅជិត​២​ដង​
​ឯណោះ​។​

 

​ទោះបីជា​យ៉ាងនោះ​ក្តី ក្រុម​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា នៅពេលនេះ​នៅ​មិនទាន់មាន ការពិសោធន៍​​ទេ​ថា​ជាតិ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេ​ន គឺជា​មូលហេតុ​នៃ​ជំងឺមហារីក​នោះទេ ចាំបាច់​ត្រូវមាន​ការសិក្សា​​បន្ថែមទៀត មុននឹង​យក​លទ្ធផល​ស្រាវជ្រាវ​នេះ ទៅ​ពិចារណា​ក្នុងការ​ប្រើប្រាស់​ថ្នាំ បំបាត់​ការឈឺចាប់​​ប្រភេទ​នេះ​៕​

paracetamol-pills

 

Leave a Reply

(*) Required, Your email will not be published