ជិត​ដល់​ថ្ងៃ​រៀបការ កូនកំលោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​មនុស្សឃាត​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​កូនកំលោះ​ម្នាក់​ដែល​នៅតែ​២​ថ្ងៃ​ទៀត​ចូល​រោងការ  ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ ហើយ​ត្រូវ​តុលាការ​ឃុំខ្លួន​ដោយ​ជាប់ចោទ​ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​។កូនកំលោះ​រូបនោះ​ឈ្មោះ ព្រុំ គង់ អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្របែក ឃុំ​ត្រងិល ស្រុក​កំពង់លែង​។


​យោងតាម​ដីកានាំខ្លួន​លេខ​១០១/ ០៩ ចុះ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១០៩ របស់​ចៅក្រម ទី សំណាង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ព្រុំ គង់ ដែល​ជាប់ចោទ​ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត ប្រព្រឹត្តិ​នៅ​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០០៨ ក្នុងភូមិ​ច្រេស ឃុំ​ត្រងិល ស្រុក​កំពង់លែង ហើយ កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ ព្រុំ គង់ នៅក្នុង​លំនៅដ្ឋាន​តែម្ដង រួច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត បន្ទាប់មក​លោក​ចៅក្រម ក៏បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​តែម្ដង​។​


​ស្ត្រី​ឈ្មោះ សឿង ជា​បងថ្លៃ​ជនជាប់ចោទ​បាន​ឲ្យ​ដឹងថា យុវជន​ឈ្មោះ ព្រុំ គង់ ជា​ប្អូនថ្លៃ​របស់ខ្លួន​ពិតជា​កូនកំលោះ​ដែល​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៣​នេះ​ពិតប្រាកដ​មែន នៅផ្ទះ​ខាង​កូនក្រមុំ​ស្ថិតក្នុង​ភូមិ​ស្បូវ​សណ្ដែក ខេត្តកំពត គាត់​មិនបាន​ដឹងថា​ផ្ទះ​កូនក្រមុំ​ស្ថិតនៅក្នុង​ឃុំ​ឬ​ស្រុក​ណា​ទេ​ក្នុង ខេត្តកំពត​។ ប្រសិនបើ ដល់​ថ្ងៃ​រៀបការ​គ្មាន​កូនកំលោះ មិនដឹង​ជា​ធ្វើ​ឲ្យ​កូនក្រមុំ​ខ្លោចផ្សា​យ៉ាងណា​នោះទេ ៕

5-April

 

Leave a Reply

(*) Required, Your email will not be published