ថែរក្សាស្បែកបរិ​វេណ​ភ្នែក​ដោយ​របៀប​ណា?

, , Leave a comment

ស្បែកជុំវិញបរិវេណ ​ភ្នែក ​​ជា​ផ្នែក​មួយ​ដ៏សំ​ខាន់​ក្នុង​ការ​លើក​​សម្រស់​ផ្ទៃ​មុខ​របស់​អ្នក​ទាំង​​ ​មូល។ បើស្បែក​​ប​រិវេណ​ភ្នែក​មិន​ស្រស់​​ស្អាត​ហើយ​នោះ សម្រស់​ផ្ទៃ​មុខ​របស់​អ្នក​ក៏​អន់​ថយ​ទៅ

​តាម​ហ្នឹង​ដែរ។ តើធ្វើ​យ៉ាង​ណា​​ទើប​​អាច​​ចៀស​​ផុត​​ពីបញ្ហា​​ភ្នែក​​មាន​​ថ្នក់​ខ្មៅ និងស្រអាប់? ថ្ងៃ​នេះ​នឹង​បង្ហាញ​ជូន​នៅ​វិធី​សា​ស្ត្រខ្លះៗ ដើម្បី​ជួយឲ្យ​ស្បែក​បរិវេណ​ភ្នែក​របស់​អ្នក​ប្រែ​មក​ជា​ស្រស់​ស្អាត​ឡើង​ វិញ។ វិធី​សាស្ត្រ​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម៖

១.យកប៉េងប៉ោះមកផ្សំជាម៉ាស់ដើម្បីបំបាត់ថ្នក់ភ្នែកនិងស្នាមអុជខ្មៅនៅលើស្បែកបរិវេណភ្នែករបស់អ្នក។យក ​ប៉េង​ប៉ោះមកកិនវាឲ្យម៉ត់រហូតដល់ក្លាយជាល្បាយ បន្ទាប់មកយក​វាមកលាប​នៅលើ​ស្បែកបរិវេណ​ភ្នែក​ធ្វើ​បែប​ នេះអាចធ្វើឲ្យកាត់បន្ថយនៅថ្នក់ភ្នែក និងស្នាមខ្មៅបាន។

 

២. យកទឹកប្រេងអាល់ម៉ុន ២ ឬ ៣ ដំណក់មកម៉ាស្សាថ្នម​នៅស្បែកក្រោមភ្នែក​របស់អ្នកដើម្បីបំបាត់​ស្នាមខ្មៅ​និង​ថ្នក់ភ្នែក។

៣. យកសំឡីជ្រលក់ចូលក្នុងទឹកកក បន្ទាប់មកយកមកម៉ាស្សានៅបរិវេណភ្នែករបស់អ្នកថ្នមៗ រហូតដល់​ភ្នែក​​ក្តៅអុនៗ។ វិធីសាស្ត្រនេះអាចធ្វើឲ្យបាត់ថ្នក់ភ្នែក និងស្នាមខ្មៅក្នុងបរិវេណក្រោមភ្នែក។

៤. យកផ្លែត្រសក់ដែលអ្នកបានដាក់ក្នុងទូទឹកកកឲ្យត្រជាក់ បន្ទាប់មកចិតជាបន្ទះក្រាស់ល្មម ហើយយក​មក​បិទនៅបរិវេណភ្នែករបស់អ្នក។ វិធីសាស្ត្របែបនេះមិនត្រឹមតែអាចធ្វើឲ្យបាត់ថ្នក់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងអាចជួយឲ្យអ្នកស្រស់ស្រាយទៀតផង។

1sikii 4sikki

 

 

Leave a Reply

(*) Required, Your email will not be published