ឯកឧត្តម អៀង ម៉ូលី និងឯកឧត្តម បណ្ឌិត ណៅ ធួក ប្រគល់អំណោយសម្តេចតេជោ ដល់ក្រុមល្បាតទន្លេ

, , Leave a comment

ឯកឧត្តម អៀង ម៉ូ​លី ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ក្រុម ប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ រួម​ដំណើរ​ដោយ ឯកឧត្តម ប៉ោ ទ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ឯកឧត្តម​បណ្ឌិត ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​កាល​ពីថ្ងៃ​ទី ០២ខែមេសា ឆ្នាំ ២០១៣ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រគល់​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ដែលជា​អំណោយ​របស់​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​និង​លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​ក្រុម​ល្បាត ឫ​ឆ្មាំ​ទន្លេ កន្លែង​អភិរក្ស​ជលផល កំពង់​ប្រាក់ ក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ ស្ថិតនៅក្នុង ភូមិ កំពង់​ប្រាក់ ឃុំ ស្មារ​អ​ន្សា​រ ស្រុក​ក្រគរ ខេ​ត​ពោធិ៍សាត់ ។

 

ឯកឧត្តម​បណ្ឌិត ណៅ ធួ​ក និង ឯកឧត្តម ប៉ោ ទ្រី មានប្រសាសន៍​នាំនូវ​ការ​ផ្តាំ​ផ្ងើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល​សម្តេច និង​លោកជំទាវ​តែងតែ​យកចិត្តទុកដាក់​គិតគូ​ដោះស្រាយ រាល់​ការលំបាក ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​នៅ​គ្រប់កន្លែង​នៅក្នុង​ ទូទាំងប្រទេស។

 

ឯកឧត្តម​ទេស រដ្ឋមន្ត្រី អៀង ម៉ូ​លី បាន​មានប្រសាសន៍ថា  មកដល់​បច្ចុប្បន្ននេះ​ទាំង​ប្រជាពលរដ្ឋ ទាំង​ប្រជា​នេសាទ​ទាំង មន្ត្រីរាជការ​ទាំងអស់​គ្នា​បាន​យល់​យ៉ាងច្បាស់​ហើយ​ថា​កំណែទម្រង់​ដ៏​ ស៊ីជម្រៅ​នៃ វិស័យ​ជលផល ជា​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ផ្តើមចេញពី​ការ​លុប​រំសាយ​ឡូ​ត៏​នេសាទ​ទាំងអស់ នៅក្នុង​ទូទាំង ប្រទេស និង​ជំនួស​មកវិញ​នូវ​ការបង្កើត​សហគមន៍​នេសាទ​ដើម្បី​គ្រប់គ្រង​ដែន​នេសាទ ដែល​លុប​រំសាយ នោះ​និង បង្កើត​កន្លែង​អភិរក្ស​ជលផល​ឈាន​ឆ្ពោះទៅ​ធានា​និរន្ត​ភាព​ប្រភព​ត្រី​ នៅក្នុង​ធម្មជាតិ ហើយ​ឯកឧត្តម ក៏បាន​ណែនាំ​ដល់​ក្រុម​ល្បាត​គប្បី​យកចិត្តទុកដាក់​ទៅលើ​ការថែទាំ​សុខភាព​ និង ទំនាក់ទំនង​ព័ត៌មាន​ពី ចំណុច​មួយ​ទៅ​ចំណុច​មួយ​ឲ្យ​បាន​ជាប់​ជាប្រចាំ។

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង ម៉ូ​លី ឯកឧត្តម ប៉ោ ទ្រី និង ឯកឧត្តម​បណ្ឌិត ណៅ ធួ​ក បាន​អញ្ជើញ​ប្រគល់​អំណោយ​រួមមាន អង្ករ​ចំនួន ៧០០គីឡូក្រាម ទឹកស៊ីអ៊ីវ​ចំនួន ៥យួរ ទឹកត្រី​ចំនួន ៥យួរ ឆៃប៉ូវ និង​ថវិការ ចំនួន ២ ១០០ ០០០រៀល (ពីរលាន​មួយ​សែន​រៀល) ដល់ ក្រុម​ល្បាត​ដែលជា​ឆ្មាំ​កន្លែង​អភិរក្ស​ចំនួន ៦ ចំណុច​នៅក្នុង ខេត្តពោធិ៍សាត់ ។ ដោយឡែក អង្ករ​ចំនួន ៥០០គីឡូក្រាម ទឹកស៊ីអ៊ីវ​ចំនួន ៥យួរ ទឹកត្រី​ចំនួន ៥យួរ ឆៃប៉ូវ និង​ថវិការ ចំនួន ១ ៥០០ ០០០រៀល (មួយ​លាន​ប្រាំ​សែន​រៀល) គឺ​ជូន​ដល់ ក្រុម​ល្បាត​ដែលជា​ឆ្មាំ​កន្លែង​អភិរក្ស​ចំនួន ៥ចំណុច​នៅក្នុង ខេត្តសៀមរាប ។

 

Leave a Reply

(*) Required, Your email will not be published