ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​រថយន្ដ​ឡង់​គ្រី​ស័​រ ផ្លោង​បោក​នឹង​កញ្ចក់​រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ មួយ​បាន​កើតឡើង រវាង​ម៉ូតូ​និង​រថយន្ដ បណ្ដាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែមេសានៅ​ចំណុច​ផ្លូវ​លេខ​២៣៣ កែង​១៥០ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ទី​២ ខណ្ឌទួលគោក បណ្តាល​ឲ្យ​បុរស​ម្នាក់  របួសធ្ងន់​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។​


​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ឡង់​គ្រី​ស័​រ ពណ៌​ស្ករ​មួយគ្រឿង ពាក់​ស្លាក​លេខគ​.១៦៣៤ បើកបរ តាមផ្លូវ​លេខ​១៥០​ពី​កើ​តទៅ​លិច ក្នុង ល្បឿន​ធម្មតា​ទេ ចំណែក​ម៉ូតូ​វ៉េវ​ពណ៌ ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-1359 ជិះ​តាមផ្លូវ​លេខ​២៣៣​ពី ជើង​ទៅ​ត្បូង​ដោយ​ជិះ​ឆ្លងផ្លូវ​ក្នុង​ល្បឿន លឿន​ពេក​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅ បុក​យ៉ាង​ពេញទំហឹង ធ្វើឱ្យ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ផ្លោង​បោក​នឹង​កញ្ចក់​រថយន្ដ​ឡង់​គ្រី ​ស័​រ រង របួសធ្ងន់​តែម្តង ៕

4-april

 

Leave a Reply

(*) Required, Your email will not be published