រុមក្មេងស្ទាវ​បាត​សង្គម នាំគ្នា​អុកឡុក​ភូមិ​ឬ​ស្សី​មាន​អ្នករបួស និង​បាត់​ម៉ូតូ​ជា​ញឹកញាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវបាន​ក្រុមក្មេងស្ទាវ​បាត​សង្គម​មាន​គ្នា​ប្រមាណ​ជា ៤​នាក់ ត្រួត​វាយ​បណ្តាលឱ្យ​រងរបួស​បែក​ក្បាល ហូរឈាម​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៧ និង​១៥ នាទី​ព្រលប់ ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៣ ស្ថិត​នៅក្បែរ​ទីស្នាក់ការ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​

 

​មុនពេល​កើតហេតុ បុរស​ដែលជា​អ្នករត់​ម៉ូ​ឌុប មាន​ផ្ទះជួល​នៅក្បែរនោះ បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម ដោយមាន​បុរស​ម្នាក់ទៀត ជិះ​នៅ​ពី​ខាងក្រោយ ចេញពី​ច្រក​ផ្ទះជួល​មក​ក្រៅ សំដៅ​ចេញ​ទៅរក​ផ្លូវធំ ពេល​ជិះ​ទៅមុខ ទើបតែ​បាន​ប្រមាណ ១០ ម៉ែត្រ ក៏​ស្រាប់តែ ក្រុមក្មេងស្ទាវ មាន​គ្នា​ប្រមាណ ៤​នាក់ រត់​សំដៅ​មករក ដោយ​នៅក្នុង​ដៃ មាន​កាន់ដំបង​ទីប និង​ខ្សែក្រវ៉ាត់​ផង​នោះ បាន​វាយ​មកលើ​បុរស ដែលជា​អ្នករត់ម៉ូតូឌុប បណ្តាលឱ្យ​រងរបួស បែកក្បាល​យ៉ាង​ធ្ងន់ ។ ចំណែកឯ​អ្នកជិះ​ពីក្រោយ​បាន​រត់​ចូល​ផ្ទះ​អ្នកជិតខាង នៅក្បែរនោះ​ដោយ​រងរបួស​ស្រាល ។​

 

​ក្រោយ​វាយ​បណ្តាលឱ្យ​របួស​បុរស អ្នករត់​ម៉ូ​ឌុប​មក​នោះ ពួកក្មេងស្ទាវ​ទាំងនោះ បាន​ជិះ​ម៉ូតូ​និង​រត់​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ហើយ​ភ្លាមៗ​នោះ គេ​មិន​បានឃើញ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អន្តរាគមន៍​នោះឡើយ ។ បុរស​ម្នាក់ ដែល​ត្រូវ​ក្រុមក្មេងស្ទាវ ព្រួត​វាយ បណ្តាលឱ្យ​របួស​បែកក្បាល​ដេរ​អស់ ១៤ ថ្នេរ​នេះ មានឈ្មោះ ប៉ា សុផល អាយុ ២៧ មុខរបរ ជា​អ្នករត់ម៉ូតូឌុប មាន​ប្រពន្ធ​ជា​កម្មការិនី​កាត់ដេរ សព្វថ្ងៃ​ជូ​ល​ផ្ទះ​ស្នាក់នៅ ម្តុំ​កើតហេតុ​ខាងលើ ។ ប្រជាពលរដ្ឋ នៅ​ទីនោះ​បានឱ្យដឹងថា នៅ​ម្តុំ​ទីស្នាក់ការ ភូមិ​ឬ​ស្សី​នោះ ឧស្សាហ៍​មាន​កើតរឿង​វាយ កាប់​ចាក់​គ្នា​ណាស់ ជាងនេះទៅទៀត​នោះ ក៏​ឧស្សាហ៍​មាន អ្នក​បាត់​ម៉ូតូ​ផងដែរ ៕

04-a

 

Leave a Reply

(*) Required, Your email will not be published