ក្បួន​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត ចូល​ក្រុង​សៀមរាប​ទាំងយប់​ទាំង​ថ្ងៃ ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​

, , Leave a comment

​ខេត្តសៀមរាប ៖ ដោយ​សារភាព​ធូររលុង និង​អសកម្ម​របស់​ក្រុមមន្ត្រី ដែល​ទំនងជា​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ គេ​សង្កេតឃើញ​ឈើ​ប្រភេទ​លេខ​១ និង​ឈើប្រណិត ត្រូវបាន​ដឹកតាម​រថយន្ដ​ប្រភេទ ​សាំ​យ៉ុង ទួរីស និង​នីសា​ន់ ចូលមកក្នុង​ខេត្ដ​សៀមរាប​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់ ទាំង​ថ្ងៃ រាប់សិប​ឡាន គឺ​មិន​ត្រូវបាន​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​នោះទេ​។
    

​មន្ត្រី​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា រថយន្ដ​ប្រភេទ​សាំ​យ៉ុង និង​នីសា​ន់ ត្រូវបាន​គេ​ដឹក​តាម​រថយន្ដ​ពេញៗ ដោយ​ក្នុង​មួយ​រថយន្ដៗ អាច​ផ្ទុក​បាន​ពី ២​ម៉ែត្រគូប ទៅ​៤​ម៉ែត្រគូប និង​ត្រូវបាន​ឈ្មួញ​ដឹក​ចេញ​តាម​ផ្លូវជាតិ​លេខ​៦៤ ពី​ស្រុក​គូលែន មកកាន់​ខេត្ដ​សៀមរាប និង​ពី​តំបន់​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ដ​សៀមរាប និង​តំបន់​ព្រៃ​ស្អា​ក ឃុំ​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ចូលមក​ខេត្ដ​សៀមរាប ក៏មាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដែរ​។​

មានការ​បញ្ជាក់​ផងដែរ​ថា ឈើ​ទាំងនោះ ត្រូវបាន​ឈ្មួញ​ដឹក​យកទៅលក់​តាម​ដេប៉ូ​ស្ថិតនៅ​ផ្លូវ​ជន្លង់ ក្នុង​សង្កាត់​ជ្រាវ និង​តំបន់​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ហើយ​ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​យ៉ាង ​អនាធិបតេយ្យ​នោះ ជា​ប្រភេទ​ឈើ​គគីរ ឈើ​ធ្នង់ និង​ឈើ​បេង ដែល​សុទ្ធសឹង​ជា ប្រភេទ​ឈើ មាន​តំលៃ​ខ្ពស់​នៅតាម​ទីផ្សារ​ក្នុង​ខេត្ដ​សៀមរាប ហើយ​គេ​យកមក​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហា​រឹម នៅតាម​សិប្ប​កម្មរាប់រ​យ​កន្លែង​ទាំង​មានច្បាប់ និង​អត់​ច្បាប់​នៅ​កណ្តាល​ក្រុង​សៀមរាប​។​

ឈ្មួញ​រកស៊ី​ដឹកឈើ​រាល់​ថ្ងៃនោះ មានដូចជា ចែ​លី ហៅ​យាយ​ម៉ាប់​, ឈ្មោះ តូ​, ឈ្មោះ ម៉ូត​, ឈ្មោះ នាវ​, ឈ្មោះ​យាយ​រី ហៅ​យាយ​ឥណ្ឌា​, ឈ្មោះ​ចែ​ម៉ាច​, ឈ្មោះ យាយ​វិត​, ឈ្មោះ មករា និង​ឈ្មោះ​ឈ្មួញ​ជាច្រើន​ទៀត​។  រថយន្ដ​ដឹកជញ្ជូន​ឈើ​ចូលក្នុង​ខេត្តសៀមរាប​ជា​ចំហរ​ទាំងយប់ ទាំង​ថ្ងៃ​បែបនេះ គឺ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ម្ដងណា ឡើយ ដោយ​គេ​មិនដឹងថា សមត្ថកិច្ច​មេព្រៃ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួនទៀត ទទួលបាន​ផលប្រយោជន៍​កម្រិតណា​នោះទេ ៕

3-a

 

Leave a Reply

(*) Required, Your email will not be published