សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អនុសាសន៍៥ចំណុច​ដល់​សន្និបាតជាតិ​សកម្មភាព​មីន

, , Leave a comment

រាជធានី​ភ្នំពេញ៖ បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​ពេញ​មួយថ្ងៃ សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព បាន​ប្រារព្ធ​ពិធី​បិទ​នា​រសៀល​ថ្ងៃទី២ខែមេសា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​បានលើកឡើង​នូវ​អនុសាសន៍​ចំនួន៥ចំណុច​ដូចខាងក្រោម៖

 

ទី១.ក្រសួង​ស្ថាប័ន អាជ្ញាធរ អង្គភាព និង ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ត្រូវ​បន្ដ​កិច្ចសហការ​ ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​ជំរុញ​ការ​អនុវត្ដ​ផែនការ​សកម្មភាព នៃ​ការ​បោសសម្អាត​គ្រាប់មីន និង យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅតាម​តំបន់​គោលដៅ​ទាំងអស់ ឱ្យសម្រេចបាន​ជោគជ័យ តាម​កាលវិភាគ និង គោលដៅ អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​ដែល​បានគ្រោង​ទុក ។

 

ទី២.គ្រប់​ក្រសួង​ស្ថាប័ន ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង គម្រោង​អភិវឌ្ឍន៍ ដែល​តម្រូវឱ្យ មានការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ត្រូវ​សហការ ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា​ដើម្បី កំណត់​នូវ​វិធានការ​ចាំបាច់ និង វិធីសាស្ដ្រ​ប្រសើរ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហា និង ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ នានា ដែល​អាច​កើតមានឡើង ដោយសារ​គ្រាប់មីន និង យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ។

 

ទី៣. អាជ្ញាធរ​មីន​កម្ពុជា​ត្រូវ​បន្ដ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​បន្ដ​ជំរុញ​ល្បឿន​នៃ វឌ្ឍនភាព ក្នុងការ​ដឹកនាំ​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​មីន ឱ្យសម្រេចបាន​ជោគជ័យ​តាម​គោលដៅ​អភិវឌ្ឍន៍ សហស្សវត្ស​កម្ពុជា និង ត្រូវ​ដាក់ចេញ​នូវ​យន្ដការ​តាមដាន​ត្រួតពិនិត្យ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ដ​យុទ្ធសាស្ដ្រ ជាតិ​សកម្មភាព​មីន​នៅ​កម្ពុជា ។

 

ទី៤. សម្រាប់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង អន្ដរជាតិ សប្បុរសជន និង វិស័យ​ឯកជន នានា សូម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មីន នៅពេល​ជ្រើសរើស​ប្រតិ​ប​ត្ដិករ និង ទីតាំង​ដែល​នឹងត្រូវ​បោសសម្អាត ដែល ការធ្វើ​ដូច្នេះ មិន​ត្រឹមតែ​នាំឱ្យ​គម្រោង​នានា​របស់ខ្លួន​ដើរ​ស្របទៅតាម​ផែនការ​អាទិភាព​ ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ថែមទាំង ប្រើប្រាស់​ថវិកា​បាន​ចំ​ទិសដៅ និង មាន​ស្រិ​ទ្ធ​ភាព​ទៀតផង ។

 

ទី៥.បណ្ដា​វិនិយោគិន ក្រុមហ៊ុន​អាជីវកម្ម និង អ្នក​សាងសង់​គម្រោង​ឯកជន​ទាំងអស់ ដែល​ទីតាំង​វិនិយោគ របស់ខ្លួន​ស្ថិតនៅក្នុង​តំបន់ ដែល​មានការ​គំរាម​ពី ឬ សង្ស័យថា មាន​គ្រាប់មីន និង យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ត្រូវខិតខំ​ស្វះ ស្វែងរក​កិច្ចសហការ និង ពិភាក្សា​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា អាជ្ញាធរ​ខេត្ដ ឬ អង្គភាព​ធ្វើ​ផែនការ​សកម្មភាព​មីន​នៅ តាម​ខេត្ដ​ជាដើម ដើម្បី​កំណត់​អត្ដ​សញ្ញាណ​ពិតប្រាកដ​នៃ​ទីតាំង​ដែលមាន​ការ​គំរាម និង ចាំបាច់​ត្រូវ​បោសសម្អាត​គ្រាប់ មីន និង យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាមុន មុននឹង​ចាប់ផ្ដើម​អនុវត្ដ​ការសាងសង់ ឬ ធ្វើ​សកម្មភាព​នានា​របស់ខ្លួន ដោយ​ត្រូវ ជ្រើសរើស​ប្រតិ​ប​ត្ដិករ​បោសសម្អាត​ដែលមាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​មីន​ កម្ពុជា៕

 

 

Leave a Reply

(*) Required, Your email will not be published