ជ្រឹង វិច្ឆរ៉ា ពិធីការិនី ក្លាយពីហ្វ្រេសស៊ីហ្គើល

, , Leave a comment

រាជធានី​ភ្នំពេញ៖ ក្នុង​ជំហាន​ដែល​បាន​បោះ​ចូល​លើ​វិថី​សិល្បៈ វា​ហាក់ដូចជា​រឿង​ចៃដន្យ​មួយ ដែល​ស្រី​ស្រស់ ជ្រឹង វិ​ច្ឆ​រ៉ា នឹកស្មាន​មិន​ដល់ ខណៈដែល​នាង​បាន​ចូលរួម​ប្រលង​ក្នុង​កម្មវិធីFreshie girl and boy ឆ្នាំ2009 ហើយ​កាលណោះ នាង​មាន​វាសនា បាន​ជាប់​ជ័យលាភី​ក្នុង​ចំណាត់ថ្នាក់​លេខ3។

 

ក្រោយពី​ប្រលង​ជាប់ ហ្វ្រេស​ស៊ី​ហ្គើ​ល នា​ឆ្នាំ2009 នោះមក កញ្ញា ជ្រឹង វិ​ច្ឆ​រ៉ា បាន​ចូល​ហាត់រៀន​ជា​ពិធីករ​នៅក្នុង​ក្លឹប​មួយ។ លុះដល់​ចុងឆ្នាំ 2011 ស្រី​ស្រស់​រូបនេះ ក៏​ទទួល​បានការ​រុញច្រាន​ពី​ក្លឹប​ដែល​នាង​បាន​ហាត់រៀន​នោះ បញ្ជូន​នាង​ទៅធ្វើ​តេស្ត​សមត្ថភាព​នៅឯ​ស្ថានីយទូរទស្សន៍​មួយ ហើយបាន​ជាប់​ជា​ពិធី​ការិនី​ដូច​បំណង។

 

កាល​ដែលមាន​ទ្រនំ​ជ្រកកោណ​ហើយ កញ្ញា ជ្រឹង វិ​ច្ឆ​រ៉ា  ក៏​ទទួលបាន​ការងារ​ជា​បន្តបន្ទាប់ ក្នុង​អាជីព​ជា​ពិធី​ការិនី ដែល​ដំបូង​នោះ នាង​បាន​ចូល អាន​ព័ត៌មាន ក្នុង​កម្មវិធី “ដំណឹង​រីករាយ” ដោយ​ចាប់​ដៃគូ​ជាមួយ លោក ខាត់ សម្បត្តិ​សត្យា និង​បន្ត​ទៅកាន់​កម្មវិធី “ចេះ​ពី​រៀន”និង​កម្មវិធី “សម្ផស្ស​និង​សុខភាព​ស្ត្រី”ដែល​ទាំងបី​កម្មវិធី​នេះ នាង​ធ្វើបាន​ជាង​ពីរ​ឆ្នាំ​មកហើយ។

 

ដោយសារ​មាន​រូបសម្បត្តិ​ស្រស់ស្អាត ដែលជា​អំណោយ​ពី​ធម្មជាតិ ក៏បាន​ស្ទួយ​ឲ្យ​ពិធី​ការិនី​វ័យក្មេង​រូបនេះ ទទួលបាន​ការងារ​ស​ម្តែ​ង​មួយទៀត ក្នុង​អាជីព​សិល្បៈ​ដែល​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​នេះ ពិសេស​សមត្ថភាព​សម្តែង រួមផ្សំ​នឹង​រូប​សម្រស់​ផងដែរ។ វិ​ច្ឆ​រ៉ា បាន​និយាយ​ឲ្យ​ដឹងថា នាពេល​កន្លងមក នាង​បាន​ចូលរួម​ថត​ខ្សែ​វីដេអូ​ភាគ​ចំនួន​ពីរ​រឿង សម្រាប់​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​។ ខ្សែ​វីដេអូ​ដំបូង​របស់​នាង គឺ​រឿង “រា​ជនី​បញ្ចពណ៌” នាង​សម្តែង​ជា​តួអង្គ​សេដ្ឋីនី និង​ខ្សែ​រឿង​មួយទៀត​មាន​ចំណងជើង​ថា រឿង “ស្ទឹង​កែវ” នាង​សម្តែង​ជា​តួអង្គ​ប្អូនស្រី​របស់​តួឯក​ប្រុស។

 

ខណៈ​ដែលមាន​ឪពុកម្តាយ​ជា​អាជីវករ និងមាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ ទៅ​ថ្ងៃ​អនាគត កញ្ញា ជ្រឹង វិ​ច្ឆ​រ៉ា ចង់​មាន​មុខរបរ​មួយ ក្រោយពី​នាង​សន្សំ​ប្រា​ក់បាន​ច្រើន គឺ​បើកហាង​ផ្ទាល់ខ្លួន​មួយ​នៅ​ភ្នំពេញ ប៉ុន្តែ​ទោះយ៉ាងណា  នាង​ថា ក៏​មិន​ចោល​សិល្បៈ​ដែរ ពិសេស​គឺ​អាជីព​ជា​ពិធី​ការិនី៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published