ឈ្មោះ អូន ប្រើ​តួនាទី​ជា​យោធា​នៅ​វរៈ​សេនា​តូច​លេខ​ ១ ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​

, , Leave a comment

​ខេត្តក្រចេះ ៖ ដោយ​សារភាព​អសកម្ម និង​អំពើពុករលួយ​របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទើប​បទ ល្មើស​ព្រៃឈើ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ភូមិសាស្ត្រ​ឃុំ​កន្ទួត និង​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត ក្រចេះ ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ពិនិត្យមើល បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់ ។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​បទល្មើស​ព្រៃឈើ នៅក្នុង​ទឹកដី​ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​កន្ទួត​គ្រប់គ្រង​គឺមាន​ ទាំង​ឈើក្រហម និង​ឈើ​ប្រណីត​គ្រប់​ប្រភេទ ហើយ​ឈើ​ទាំងនេះ គឺ​ដឹក ចេញពី​ខេត្តមណ្ឌលគិរី ចូលមក​ទឹកដី​ខេត្តក្រចេះ​ដោយ​ប្រើ​មធ្យោបាយ​តាម​រទេះគោ​យកមក​ស្តុក​ក្នុង ទឹកដី​ឃុំ​ថ្មី និង​កន្ទួត ទើប​សាង​ដាក់​រថយន្ត និង​ម៉ូតូ​យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម ។​

​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ត្រូវគេ​ស្គាល់​ថា​ឈ្មោះ អូន មាន​ទីលំនៅ​ភូមិ​កន្ទួត ជិត​សង្កាត់រដ្ឋបាល ព្រៃឈើ កន្ទួត​នេះ​តែម្ដង ហើយ​ឈ្មោះ អូន ជា​មន្ត្រី​យោធា​នៅ​វរៈ​សេនា​តូច​លេខ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តក្រចេះ ហើយ​ឈ្មោះ អូន នេះ​អាង​ខ្លួន​ជា​យោធា បាន​ប្រើ​អំណាច​របស់ខ្លួន​ឲ្យ​កូនចៅ​ឲ្យ​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​ក៏មាន​៥​ទៅ​១០​ម៉ូតូ​ដែរ ។​

​ថ្មីៗ​នេះ​រាជ​ដ្ឋា​ភិ​បាល​បានដាក់​បញ្ជា ហាម​មិន​ឲ្យ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​រកស៊ី​ជួញដូរ​បទល្មើស​ព្រៃឈើ​ នោះទេ និង​ត្រូវ​ដកខ្លួន​ជាបន្ទាន់ ប៉ុន្តែ​ឈ្មោះ អូន ជា​មន្ត្រី​យោធា​រូបនោះ​មិន​ស្ដាប់​បទបញ្ជា របស់​ថ្នាក់លើ​នោះទេ នៅតែ​បន្ត​ជួញដូរ​បទល្មើស​ព្រៃឈើ​ដដែល ធ្វើ​ឲ្យ​ខូច​ឈ្មោះ​យោធា​ដែល ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ដទៃទៀត ។​
​​

ប្រភព​មួយទៀត​បាន​បន្តទៀតថា ឈ្មួញ​រកស៊ី​ឈើ​ល្មើសច្បាប់​នៅ​ភូមិសាស្ត្រ​ឃុំ​កន្ទួត និង​ឃុំ​ថ្មី​ភាគច្រើន​ជា​កូនចៅ​របស់លោក ប៉ែន សុខ​ឃឿន ជា​មេបញ្ជាការ​វរៈ​លេខ​១ អ្នកខ្លះ​ជួញ​ឈើ​ល្មើសច្បាប់ និង ខ្លះទៀត​ឈរជើង​ចាំ​យកលុយ​ពី​រថយន្ត​ដឹកឈើ ម៉ូតូ​ដឹកឈើ រ៉ឺម៉ក​ម៉ូតូ និង​គោយន្ត​ដឹកឈើ ។ លោក ប៉ែន សុខ​ឃឿន មេបញ្ជាការ​វរៈ​លេខ​១​បានបញ្ជាក់​ប្រាប់ថា​ឈ្មោះ អូន នេះ​ពិតជា​កូនចៅ​របស់គាត់​មែន ប៉ុន្តែ​គាត់​មិនដឹងថា​ឈ្មោះ អូន នេះ​រកស៊ី​ដឹកឈើ​ល្មើសច្បាប់​នោះទេ ។​

​លោក សុខ គោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ប្រាប់​ភ្នាក់ងារ កាសែត​វត្តភ្នំ តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៣ ថា​គាត់​មិនបាន​ដឹង​ទេ បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ ឬ​អ្នកសារព័ត៌មាន​បានឃើញ​ឲ្យ​រាយការណ៍​ជូន​គាត់​នឹង​បង្ក្រាប​ភ្លាមៗ ពីព្រោះ​គាត់​មិនបាន​ដឹង គ្រប់​ជ្រុងជ្រោយ​ទាំងអស់​នោះទេ ៕

27-m

 

Leave a Reply

(*) Required, Your email will not be published