វីធី ធ្វើឱ្យប្រអប់ជើង សស្អាត ភ្លឺរលោង និង គ្មានក្លិន

, , Leave a comment

ប្រអប់ជើង មានសុខភាពល្អ អាចជួយឱ្យ អ្នកមានអារម្មណ៍ស្រស់ថ្លា រីករាយ និង ជឿជាក់លើខ្លួនឯង  នៅពេលអ្នកពាក់  ស្បែកជើង  មើលឃើញជើងរបស់អ្នក  សស្អាត  មានសុខភាពល្អ។ ខាងក្រោមនេះ ជាវិធី មួយចំនួន ជួយឱ្យប្រអប់ជើង របស់អ្នក មានសុខភាពល្អ៖

 

១/​ សំអាត៖ ដុះលាង សំអាត ជើងរបស់អ្នក ជារៀងរាល់ថ្ងៃ  ជាមួយនឹងទឹកសាប៊ូ  ដោយត្រាំ ជើងនៅក្នុងទឹកសាប៊ូ ហើយដុះសំអាត ឱ្យសព្វ ទាំង បាតជើង  ម្រាមជើង និង ក្រចកជើង។

២/​ សម្ងួតជើង៖ ក្រោយពី ដុះលាង សំអាត បានល្អហើយ  អ្នកត្រូវជូតជើង  របស់អ្នកឱ្យស្ងួត   នៅចន្លោះ  ម្រាមជើង  និមួយៗ  របស់អ្នក។ ពិសេស   ត្រូវជូតសំអាត   កំទេចធូលីនៅជាប់ជើង របស់អ្នកចេញឱ្យស្អាត ព្រោះថា វាអាចបង្ក  ឱ្យមានបាក់តេរី និង  ធ្វើឱ្យជើងមានក្លិនស្អុយ។

៣/ ស្រោមជើង៖ ពាក់ស្រោមជើង   ផលិតពីសាច់អំបោះ ឬ រោមសត្វ  ព្រោះវា  អាចបឺតយកញើសសើម   នៅជាប់ជើង និង ធ្វើឱ្យជើង   របស់អ្នក  អាចស្រូបយកខ្យល់ចេញចូលបានស្រួល។ មួយវិញទៀត វាអាចជួយការពារជើង មិនឱ្យមានជំងឺទឹកស៊ីជើង។

៤/ ស្បែកជើង៖ មិនត្រូវពាក់ស្បែកណា ដែលចង្អៀតខ្លាំងពេកទេ  វាអាចធ្វើឱ្យជើងហប់ងាយនឹងបើកញើស ដែលបង្កឱ្យមានក្លិនស្អុយ។ ម្យ៉ាងវិញទៀត មិនត្រូវពាក់  ស្បែកជើងដដែល ជារៀងរាល់ថ្ងៃ នោះទេ  យ៉ាងហោចណាស់  ត្រូវមានស្បែកជើង ២គូ សំរាប់ផ្លាស់ប្តូរ៕

 

Leave a Reply

(*) Required, Your email will not be published