លី ច័ន្ទសីហា នៅតែមិនទាន់ឃើញស្តារដើម

, , Leave a comment

រាជធានី​ភ្នំពេញ៖ នៅពេលដែល​កេរ្តិ៍ឈ្មោះ និង​ប្រជា​ប្រិ​ភាព​កំពុង​ស្រុត​ចុះ​នៅក្នុង​ទីផ្សារ​សិល្បៈ​នោះ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តារា​សម្តែង​ពូកែ​បង្ហូរទឹកភ្នែក នាង លី ច័ន្ទ​សីហា ដែលមហាជន​នៅតែ​មិនទាន់​ឃើញ​នាង​ស្តារ​មុខមាត់​​ឡើងវិញ​នៅឡើយ ខណៈដែល​រូបសម្បត្តិ និង​សម្រស់​របស់​នាង​ក៏​បាត់បង់​មួយចំណែក​ទៅតាម​វ័យ​នោះដែរ។

 

តារា​សម្តែង​ស្រី​ដែល​មហាជន​ដាក់​ងារ ជា​តារា​ពូកែ​សម្រក់​ទឹកភ្នែក នាង លី ច័ន្ទ​សីហា ដែល​ធ្លាប់បាន​សាង​កេរ្តិ៍ឈ្មោះ​តាមរយៈ​រឿង មរណ​មាតា ត្រូវបាន​មហាជន និង​អ្នក​និយម​គាំទ្រ​សិល្បៈ​មើលឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នាង​នៅតែ​មិនទាន់មាន​អ្វី​លេចធ្លោ​នៅក្នុង​អាជីព​សិល្បៈ ដូច​កាលពី​នាង​នៅ​មិនទាន់​ពេញវ័យ​ស្រួលបួល​នោះទេ ដ្បិតអី​គេ​មិនឃើញ​វត្តមាន​នាង​សម្តែង​ខ្សែភាពយន្ត ឬ​វីដេអូ​ភាគ​ណាមួយ ដែល​អាច​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ងើប​ឡើងវិញ​បានឡើយ បើទោះបីជា​នាង​ធ្លាប់​អះអាងថា ជាប់រវល់​ការងារ​សំអាងការ​ដែលជា​អាជីព​ផ្ទាល់ខ្លួន​យ៉ាងសំខាន់​មួយ​របស់​នាង ​ក៏ដោយ។

តែ​យ៉ាងណាក៏ដោយ តារា​សម្តែង ​និងជា​ថៅកែ​ហាង​សម្អាងការ​វ័យក្មេង​រូបនេះ ក៏​កំពុងតែ​ខិតខំ​តុបតែង​ខ្លួន ដែល​មើលទៅ​សម្រស់​ដ៏​ស្រស់​ផូរផង់ ​របស់ លី ច័ន្ទ​សីហា បាន​ទាក់ទាញ​ខ្សែ​ភ្នែក បុរស​ជាច្រើន​​ផងដែរ។ ប៉ុន្តែ​ស្រី​ស្រស់​រូបនេះ អះអាងថា នាង​មិនបាន​យក​អារម្មណ៍​ទុកដាក់​ជាមួយ​រឿង ស្នេហា​នេះឡើយ ដោយ​នាង​និយាយថា “រាល់ថ្ងៃនេះ​បើ​និយាយ​ពី​អ្នក​ដែល​ស្រលាញ់​ខ្ញុំ គឺមាន​ច្រើន ទាំង​អ្នក​ក្នុងស្រុក និងនៅក្រៅ​ស្រុក។ ប៉ុន្តែ​ខ្ញុំ​មិនទាន់​គិតគូរ ដល់​រឿង​មាន​ស្នេហា​អី​នេះ​ទេ ព្រោះ​ឥឡូវនេះ​ជាប់ដៃ​រវល់​ជាមួយ​ការងារ​ផ្ទាល់ខ្លួន។

លី ច័ន្ទសីហា បញ្ចា​ក់ថា ប្រហែលជា៤-៥ឆ្នាំ​ទៅមុខទៀត ទើប​នាង​គិតពី​រឿង​ជ្រើស​រើ​យ​គូ អនាគត​។ ម្យ៉ាង​ដោយសារ​ពេលនេះ នាង​ចង់​ទុកពេល ដើម្បី​នៅ​រកលុយ ឱ្យបាន​ច្រើន​សិន៕

 

Leave a Reply

(*) Required, Your email will not be published