តុលាការ​ក្រុងឡាអេ នឹង​បើកសវនាការ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ដែល​ហៅ​កាត់​ថា ICJ  នឹង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​សវនាការ រឿង​ប្រាសាទព្រះវិហារ ដែលមាន​កម្ពុជា ជាដើម​បណ្តឹងសុំ​បកស្រាយ​សេចក្តីសម្រេច​ឆ្នាំ ​១៩៦២ លើ​ប្រាសាទព្រះវិហារ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ICJ ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន ឲ្យ​ដឹងថា តុលាការ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​សវនាការ​ចោទសួរ​សំណួរ​រវាង​ប្រទេស​ទាំងពីរ នៅលើ​គេហទំព័រ​របស់ខ្លួន www.icj-cij.org  និង​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​អន​ឡាញ http://webtv.un.org ។​


​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា អ្នក​ចង់ដឹង​ពី​ដំណើរការ​សវនាការ​នេះ អាច​ស្តាប់​វីដេអូ​ថត​ទុក នៅលើ​គេហទំព័រ​http://webtv.un.org/meeting-events/ តុលាការ ICJ នៅ​ទី​ក្រុងឡាអេ នឹង​បើកសវនាការ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ ចំ​ថ្ងៃ​ចូលឆ្នាំ​របស់​ប្រទេស​ទាំងពីរ​។ កន្លងទៅ​ប្រទេស​កម្ពុជា បានស្នើ​ឲ្យ​តុលាការអន្តរជាតិ បកស្រាយ​នូវ​ការសម្រេច​កាលពី​ឆ្នាំ​១៩៦២ ដែល​បានប្រគល់​ប្រាសាទព្រះវិហារ ជាការ​កាន់កាប់​របស់​កម្ពុជា​។​


​ប្រទេស​កម្ពុជា​និង​ថៃ កំពុង​ទាមទារ​តំបន់​ជម្លោះ​ដី ៤.៦​គីឡូម៉ែត្រ នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​។ សម្រាប់​គណៈប្រតិភូ​កម្ពុជា ដែល​នឹងចូលរួម​សវនាការ រួមមាន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ហោ ណាំហុង ជា​ប្រធាន ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​-​ថៃ លោក វ៉ា គឹមហុង ជា​អនុប្រធាន រដ្ឋលេខាធិការ​ក្រសួងការបរទេស លោក ឡុង វីសាលោ អនុប្រធាន និង​សមាជិក​មួយចំនួនទៀត ក្នុងនោះ​មាន​អ្នកច្បាប់ អ្នកជំនាញ​ព្រំដែន​សរុប​ជិត ១០​នាក់​៕

02-apri

 

Leave a Reply

(*) Required, Your email will not be published