កុល ដាវី ច្រានចោល​ដំណឹង​ស្នេហ៍​សុខ​រក្សា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មុននេះ​មាន​ព័ត៌មាន​ថា តារា​សិច​ស៊ី ដើមទ្រូង​ធំ កុល ដាវី មាន​ស្នេហា​ជាមួយ​លោក​ថៅកែ​កូរ៉េ ហើយ​បុរស​តាម​នាង​ស្អិត​ដូច​តុកកែ​នោះ បាន​ប្រចណ្ឌ​ដាវី ជាខ្លាំង​។ ប៉ុន្តែថ្មីៗ​នេះ ស្រាប់​តែមាន​ដំណឹង​លេចឮ​គួរឱ្យភ្ញាក់ផ្អើល​ថា កុល ដាវី កំពុង​សាង​ស្នេហ៍​យ៉ាង​សម្ងាត់ ជាមួយ​តារាចម្រៀង​សាន់​ដេ លោក​សុខ រក្សា ទៅវិញ​។ កុល ដាវី និង​សុខ រក្សា បាន​ចេញមុខ​បកស្រាយ​រួមគ្នា ដោយ​អ្នក​ទាំង​២ បាន​បដិសេធ​ដំណឹង​ស្នេហ៍​នេះ​…​។​

 

​ព័ត៌មាន​ដែល​កំពុងតែ​ល្បី​សុសសាយ​ពេញ​ចង្កោម​អ្នកសិល្បៈ និង​មជ្ឈដ្ឋាន​ទូទៅ​នោះ គឺ​ធ្លាយ​រឿង​ថា កុល ដាវី តារា​ស្រី​សិច​ស៊ី ដើមទ្រូង ទ្រលុកទ្រលន់ កំពុងមាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​សម្ងាត់ ជាមួយ​អតីត​តារាចម្រៀង​ហង្ស​មាស និង​បច្ចុប្បន្ន ជា​តារា​សាន់​ដេ លោក​សុខ រក្សា​។​

តាម​ប្រភព​បាន​ទម្លាយ​ឱ្យដឹងថា ទំនាក់ទំនង​ស្នេហា​កុល ដាវី និង​សុខ រក្សា បាន​ឡើងក​ម្តៅ​គគុក បន្ទាប់ពី​តារា​១​គូ​នេះ វិលត្រឡប់​មកពី​សម្តែង នៅ​ប្រទេស​កាណាដា រងើក​ស្នេហ៍​ចាប់ផ្តើម​ឆាបឆេះ​ឡើង ដោយ តារា​ទាំង​២ ស្រលាញ់ និង​ប្រចណ្ឌ គ្នា​ខ្លាំងណាស់ ដែល​នៅក្នុង សិល្បៈ នរណា​ក៏​ដឹង​គ្រប់ៗ​គ្នា​ដែរ​។​

កុល ដាវី ហាក់ដូចជា​មានការ​ភ័យខ្លាច​ក្នុងការ​លាតត្រដាង ស្នេហា​ថ្មី​នេះ ដោយ​លើក​ហេតុផល​ថា ខ្លាច​អ្នក​ដែល​តាម​ស្រលាញ់ នាង​ដែរ គេ​អន់ចិត្ត​។​

ដាវី បាន​និយាយប្រាប់​កាលពី​ថ្ងៃទី​១៨ មីនា ថា “​និយាយ​ទៅ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​បង​! ហេតុ​អី​មួយរយៈ​ហ្នឹង គេ​នាំគ្នា​និយាយ​តែ​ខ្ញុំ​ជាមួយ​គាត់ ហើយ​បើ​នៅតែ​អ៊ីចឹង ខ្ញុំ​ប្រេះ​ទ្រូង​ងាប់​ហើយ​។ តាមពិត ខ្ញុំ​បាន​ស្គាល់​បង​រក្សា តាំងពី​នៅ​តូចៗ គាត់​ស្រាតខោ សក់ក្រញាញ់ ព្រោះតែ​ផ្ទះ​នៅ​ទល់មុខ​គ្នា ឯ​ខេត្តបាត់ដំបង គ្រាន់តែ​ពេល​ពួកយើង ចូល​សិល្បៈ ពីមុន​មិនសូវ​បាន​ស្និទ្ធស្នាល​គ្នា​ទេ ទើបតែ​បាន​ទៅ​សម្តែង នៅ​ប្រទេស​កាណាដា ហ្នឹង រាង​ជិតស្និទ្ធ​គ្នា​ជាង​មុន​”​។​

ដាវី បញ្ជាក់ថា “​ឥឡូវ​ខ្ញុំ​ពិបាក​ណាស់ ដល់ពេល​គេ​ម៉ៃ​ថា យើង មាន​ស្នេហា​អី​ជាមួយគ្នា​ហ្នឹង ហើយ​ការនិយាយ​បែបនេះ ធ្វើឱ្យប៉ះពាល់​អ្នក​ដែល​ស្រលាញ់​ខ្ញុំ​ដែរ អ៊ីចឹង​ខ្ញុំ​ចង់​ប្រាប់ថា រវាង​ខ្ញុំ និង បង​រក្សា គ្រាន់តែ​ជា​អ្នក​ជិតដិត​រាប់អាន​គ្នា​តែ​ប៉ុណ្ណឹង​”​។​

ដោយឡែក សុខ រក្សា បាន​ច្រឡោតខឹង នៅពេល​ត្រូវ​សាកសួរ ពី​រឿងនេះ ហើយ​តារា​សាន់​ដេ រូបនេះ បាន​និយាយ​ដោយ​លឿន និង​សំឡេង​ហាក់​មិន​សប្បាយចិត្ត​ថា “​ពី​ណា​មក​និយាយ​អី ផ្តេសផ្តាស​អ៊ីចឹង​! ខ្ញុំ​ចង់តែ​រកមុខ​អ្នក​និយាយ​ហ្នឹង​តើ​! ឥឡូវ​ខ្ញុំ​ចង់​ប្រាប់ថា កាល​ទៅ​កាណាដា ហ្នុ​ង មិនមែន​តែ ២​នាក់​ឯណា មាន ម្ចាស់​Sponsor ក៏​នៅ​ហ្នុ​ង​ដែរ​”​។​

រក្សា បាន​បន្តថា “​ខ្ញុំ​និង​អា​វី មិនអាច​ទៅជា​ស្នេហា​អី​ទេ ហើយ​ចុះ​ម៉េច​បានជា​អា​វី គេ​បណ្តើរ​បុរសៗ​ជាច្រើន​ក្នុង​សិល្បៈ ម៉េច​ក៏​មិន​សង្ស័យ​ផង មក​ម៉ៃ​តែ​ខ្ញុំ​ម្នាក់ឯង​?”​។​

ចំណែក​ប្រភព​មួយ​ទៀតថា ពេលនេះ កុល ដាវី និង​សុខ រក្សា កំពុង​ត្រៀម​ស្ពាយ​បង្វេច​ទៅ​ច្រៀង​នៅ​អាមេរិក រួមគ្នា នៅ​ខែមេសា នេះ ហើយ​ពួកគេ​បាន​ចូលធ្វើ​តេស្ត​នៅ​ស្ថានទូត​អាមេរិក កាលពី​ថ្ងៃទី ២០ មីនា ដោយ​ប្រភព​នោះ ថា ដោយសារតែ​ស្រ​សាញ់​គ្នា​ខ្លាំងពេក ទើប​ទាំង​កុល ដាវី និង​សុខ រក្សា តាំងចិត្ត​ថា បើ​មាន​ម្នាក់​សម្ភាសន៍​ធ្លាក់ ពួកគេ​មិន​ទៅ​ទាំង​២ តែម្តង​។​

កុល ដាវី បាន​និយាយថា អ្នក​និយាយ​នោះ ជា​អ្នក​ច្រណែន ឈ្នានីស​នាង ម្យ៉ាង​ចង់ឱ្យ​នាង​បែក​ពី​អ្នក​កំពុង​ស្រលាញ់ ទើប​ផ្គូផ្គង​ជាមួយ​សុខ រក្សា​។​ ​កុល ដាវី ប្រាប់ថា “​ទោះជា​ខ្ញុំ​ធ្លាក់ ក៏​បង​រក្សា ទៅហើយ ទោះជា​បង​រក្សា ធ្លាក់ ក៏​ខ្ញុំ​ទៅ អត់​មាន​បញ្ហា​អី​ដូច​គេ​ថា​ទេ​”​។​

 

​ដោយឡែក សុខ រក្សា បាន​តាំងចិត្ត​ថា “​ខ្ញុំ​ទៅ​ច្រៀង​នៅ​បរទេស ដើម្បី​រកលុយ​ទិញ​ផ្ទះ ឬ​ឡាន​ជិះ មិន​ទៅ​ខ្វល់​រឿង​ទៅ​ទាំង​គូ ឬ មិន​គូ​ទេ ព្រោះ​ក្រៅពី​កុល ដាវី ក៏មាន​អ្នកនាង​អឿន ស្រីមុំ លោក ខាត់ ចំរើន ទៅ​ដែរ​។ ការលេចឮ​ថា ខ្ញុំ​និង​អា​វី ទាក់ទង​គ្នា​ហ្នឹង ខ្ញុំ​ភ័យ​ណាស់ ព្រោះ​អត់​ដឹងថា អា​វី មាន​អ្នកណា​ស្រលាញ់​ខ្លះ ហើយ​ខ្ញុំ​នៅ​ផ្លូវ​ភ្លឺ គេ​នៅ​ផ្លូវ​ងងឹត​” ៕​

miss21 kol-davy-and-sok-raksa

 

Leave a Reply

(*) Required, Your email will not be published