ពេល​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី លោក ហ៊ូ ជិន​តាវ ផ្ញើលិខិត​លា​ព្រះមហាក្សត្រ​ខ្មែរ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​ម​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ​ផ្ញើ​ព្រះរាជសារ ជូន​អតីត​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិន​តាវឆ្លើយតប​ទៅនឹង​លិខិត​មួយ​របស់លោក​ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣  ក្រោយពី​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

 

​ព្រះរាជសារ​ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បញ្ជាក់ថា «​វា​ជាការ​សញ្ជប់សញ្ជឹង​មួយ ចំពោះ​ឯកឧត្តម ក្នុងការ​ផ្ញើលិខិត​លាគ្នា ជា​ចុងក្រោយ​មួយច្បាប់ មកកាន់​រូបខ្ញុំ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ដែល​ខ្ញុំ​បានទទួល​នៅ​ទីក្រុង ភ្នំពេញ សម្រាប់​ថ្ងៃ​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​នៃ​អាណត្តិ​ទី​ពីរ​របស់លោក ជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាជន​ចិន​»​។​

 

ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ទៀតថា «​ខ្ញុំ​សូម​ជូនពរ​ចំពោះ​ការផ្លាស់ប្តូរ​តំណែង ចំពោះ​ឯកឧត្តម ដោយ​ខ្ញុំ​សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​ការបង្កើត​ការ​រឹតបន្តឹង ចំណងទាក់ទង​ជា​មិត្តភាព​យ៉ាង​ពិសេស​វិសាលភាព ជា​បងប្អូន និង​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​។ ទំនាក់ទំនង​យ៉ាង​ស្អិត​រមូ​ត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណ រដ្ឋ​ប្រជាជន​ចិន បាន​រឹងមាំ និង​អភិវឌ្ឍន៍​ទៅមុខ ក្រោម​ទំនាក់ទំនង​ទ្វេភាគី ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ ក្នុង​រយៈពេល​ជាង ៥៥​ឆ្នាំ​មកនេះ​»​។​

ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ទៀតថា «​ខ្ញុំ​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​សម្រាប់​យុទ្ធសាស្ត្រ ភាពជា​ដៃគូ​យ៉ាង ទូលំទូលាយ​នេះ នឹង​បន្ត​រីកចម្រើន​ទៅមុខ​ស្ថិតក្រោម​ភាពជា​អ្នកដឹកនាំ​ដ៏​ជោគជ័យ​របស់លោក​»៕
 

31-m

 

Leave a Reply

(*) Required, Your email will not be published