រថយន្ត​យី​ឌុប​ខ្នាត​យក្ស​មួយ​គ្រឿ​ងដឹកឈើ​ប្រណីត​ពេញ​បុក​កាមរី​ស្វិត​១​គ្រឿង​របួសធ្ងន់​ម្នាក់​សមត្ថកិច្ច​ធ្វើ​មិនដឹង​

, , Leave a comment

​ខេត្តក្រចេះ​៖ កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ​ឈានចូល​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៣ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ៧៩ ស្ថិត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​ខេត្តក្រចេះ​​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​បង្ករ​ដោយ​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​មួយគ្រឿង​ដែល​ក្នុងនោះ​ត្រូវបាន​គេ​អះអាងថា មាន​ផ្ទុក​ទៅ ដោយ​ឈើ​ប្រណីត​ប្រភេទ​​ធ្នង់​ពេញ​នៅលើ​រថយន្ត​នោះ​តែម្តង បាន​បុក​ជាមួយនឹង​រថយន្ត​កាម​រី​ស្វិត ១​គ្រឿង  បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​កាមរី​ស្វិត​រងរបួស​ជា​ទម្ងន់​។​


​ប្រភពព័ត៌មាន​ពី​ស្រុក​ស្នួល​បាន ឲ្យ​ដឹងថា​បន្ទាប់ពី​បង្ករ​មក រថយន្ត​យី​ឌុប​ខ្នាត​យក្ស​មួយគ្រឿង​នេះ​បាន​ខូច​ទៅមុខ លែងរួច​ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ឬ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា​ឈឺឆ្អាល​ចុះទៅ​ត្រួតពិនិត្យ​នៅឡើយ​ទេ​។​ ​មន្ត្រី​បរិស្ថាន​នៅ​ស្រុក​ស្នួល​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់ថា​មេការ​រត់ការ​រថយន្ត​នេះ​គឺ​ឈ្មោះ​សាន​ច​យ​ដែលមាន​ទីលំនៅ​ខេត្តកំពង់ចាម​ហើយ​រថយន្ត​នេះ​ចេញពី​​ទឹកដី​ខេត្ត​រតនគីរី​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។

​ហើយ​ព​ត័​មាន​ចុងក្រោយ​គឺ រថយន្ត​កាមរី​ស្វិត ១​គ្រឿង​ត្រូវបាន​ប​ញ្ចូ​ន​មក​អធិការ​ដ្ធា​ន​ស្រុក​ស្នួល​ដោយ​លែ​ក រថយន្ត​យី​ឌុប​ខ្នាត​យក្ស​មួយ​ផ្ទុក​ទៅ ដោយ​ឈើ​ប្រណីត​ប្រភេទ​នោះ​មិនបាន​ប​ញ្ចូ​ន​មក​អធិការ​ដ្ធា​ន​ស្រុក​ស្នួល​ទេ​ដែល​គេ​សង្ស័យ​លោក​អធិការ​ទទួល​សំណូក​រាប់ពាន់​ដុល្លា​។​ហើយ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​នៅលើ​រថយន្ត​នោះ​មិនឃើញ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា​ឈឺឆ្អាល​ចុះទៅ​ត្រួតពិនិត្យ​នៅឡើយ​ទេ​៕

CIMG3625

 

Leave a Reply

(*) Required, Your email will not be published