លោក ស្រី សុភ​ក្ត្រ័ បើក​កិច្ចប្រជុំផ្សព្វផ្សាយសេ​ច​ក្ដី​ស​ម្រេ​ច​នៃ​មហាសន្និបាត វិសាមញ្ញ ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន នៅ​ស្រុក​កងមាស​

, , Leave a comment

ខេត្ត​កំពង់​ចាម ៖ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៣ នេះ នៅ​គណបក្ស ប្រជាជន​កម្ពុជា​ស្រុក​កងមាស​បាន​បើក​កិច្ចប្រជុំ ដើម្បី​ផ្សព្វផ្សាយ សេចក្ដីសម្រេច​ចិ​ត្ដនៃ​មហាសន្និបាត​វិសាមញ្ញ​ទូទាំងប្រទេស​របស់​គណបក្ស​ប្រជាជន ដែល​ប្រ​ព្រឹ​ត្ដទៅ​ក្រោម​អធិបតីភាព លោក ស្រី សុភ័ក្ត្រ ប្រធាន​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំរ​ការ​គយ ​ស្រុក​កងមាស ខេត្តកំពង់ចាម ព្រមទាំង​មានការ​ចូលរួម​ពី​លោក លិញ វណ្ណា ប្រធាន​សមាគម​គ្រី​ស្ទ​បរិស័ទ ខេត្តកំពង់ចាម និង​ជា​អនុប្រធាន​ក្រុមការងារ ព្រមទាំង​អស់លោក​ជា​អនុប្រធាន និង សមាជិក សមាជិកា ជាច្រើន​នាក់​ផ្សេងទៀត ។​

 

​នៅក្នុង​ឱកាស​នោះ លោក ស្រី សុភ័ក្ត្រ បាន​អាន​យ៉ាង​យកចិត្តទុកដាក់​និង​លើកឡើង​ពី​លទ្ធផល និងសេចក្ដីសម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើឡើង អស់​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស សម្ដេច​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស និង​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​កិ​ត្ដិ​យស​គណបក្ស​ជូន​អង្គប្រជុំ ។ ព្រមទាំង​បានលើកឡើង​ពី​ចំណុច សំខាន់ៗ ដែល​មហាសន្និបាត​វិសាមញ្ញ​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​សម្រេចបាន​ទាំង ៨ ចំណុច​ជាពិសេស​មហាសន្និបាត​បា​ន​គាំទ្រ​ជា​ឯកច្ឆន្ទ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ដ្រី​សម្រាប់​អាណ​ត្ដិ​ទី ៥ និង​អាណ​ត្ដិ​បន្ដបន្ទាប់​ទៀត​៕

30 30 (1)

 

Leave a Reply

(*) Required, Your email will not be published