តើជំងឺមហារីក​ស្បែក មានអ្វីការពារ?

, , Leave a comment

រមៀត៖ ​ក្រៅពី​ជួយ​ថែរក្សា​ស្បែក​ឲ្យ​ស្អាត​ផូរផង់​តាមបែប​ធម្មជាតិ វា​ក៏​អាចជួយ​ទប់ស្កាត់​ការ​ចម្រើន​លូតលាស់​របស់​កោសិកា​មហារីក​ផងដែរ។

 

លទ្ធផលនៃការសិក្សា​ស្រាវជ្រាវ​របស់វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​ជំងឺមហារីក​ នៃ​មហាវិទ្យាល័យ​តិច​សាស បាន​រកឃើញថា សារធាតុ Curcumin  ដែលមាន​នៅក្នុង​រមៀត អាចជួយ​ទប់ស្កាត់​ កា​រីកលូតលាស់​នៃ​កោសិកា​មហារីក​ស្បែ​កបាន ព្រោះ​សារធាតុ​នេះ​ នឹង​ចូលទៅ​ទប់ស្កាត់​ប្រូតេអ៊ីន​ដែល​ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់។ ក្រៅពីនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ​សារធាតុ Curcumin អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​មហា​រី​សុដន់បាន នេះតាមលទ្ធផលនៃការ​ពិសោធន៍​លើសត្វកណ្តុរ។

 

ថ្វីបើ​ពុំទាន់​មានការ​សាកល្បង​ពិសោធន៍​លើ​មនុស្ស​ក៏ដោយ ក៏​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់ថា អ្នក​ដែល​ទទួលទាន​រមៀត​ជាប្រចាំ​ មាន​អត្រា​ប្រឈមនឹង​ជំងឺមហារីក ​ទាប​ជាង​អ្នក​មិនសូវ​បានទទួល​ទាន៕

rmearkdakvagienbe

 

Leave a Reply

(*) Required, Your email will not be published