មាស សម្ផស្ស អស់ទាស់ ជាមួយម៉ូដសក់កូរ៉េ

, , Leave a comment

រាជធានី​ភ្នំពេញ៖ទស្សនិកជន​បានដឹង​ជាទូទៅ​មកហើយ​ថា កញ្ញា មាស សម្ផស្ស ធ្លាប់មាន​សង្សារ​ជា​ជនជាតិ​កូរ៉េ ប៉ុន្តែ​ត្រូវបាន​បែក​គ្នា​ទៅវិញ។ ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ មាសសម្ផស្ស នៅតែ​ស្រស់ស្អាត​និង​ហ៊ឺហារ​ដដែល មិនតែប៉ុណ្ណោះ យូរៗម្តង នាង​នៅតែ​តែងខ្លួន​តាមបែប​នារី​កូរ៉េ មើលទៅ​ទាក់ទាញ​ម្យ៉ាង បើទោះបីជា​ការធ្វើ​បែបនេះ​កន្លងមក នាង​ធ្វើ​ដើម្បី​ផ្គាប់ចិត្ត​សង្សារ​ជា​ជនជាតិ​កូរ៉េ​នោះ​ក៏ដោយ។

កាលពី​ចុង​សប្តាហ៍​កន្លងទៅ កញ្ញា មាស សម្ផស្ស បាន​អញ្ជើញ​ចូលរួម​ថត​កម្មវិធី “សម្លេង សិល្បៈ” ឲ្យ​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍១១ នៅ River House ក្លឹប ម្តុំ​ជួរ​មាត់ទន្លេ ដោយ​លើក​នេះ នាង​បាន​លេង style សក់​កូរ៉េ​ខ្លី​​ក្រឡឹង​ក​ដដែល តែ​ផ្លាស់ប្តូរ​ត្រង់​ពណ៌ គឺ​សក់​ពណ៌​ស និង​ស្លៀកសំពត់​ខើច​ខ្លី​លើ​ភ្លៅ ពាក់អាវ​ផ្កា​ខើច​ចេញ​រន្ធ​ផ្សិត ដែល​មើលទៅ​ឃើញ​សាច់​ស​ដូច​សំឡី គួរ​ឲ្យ​គ្រឺត ខ្នាញ់។

 

ឆ្លៀត​ក្នុងឱកាស​នោះ តារា​សម្តែង​អភ័ព្វ​ស្នេហ៍​រូបនេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ការ​តុ​ប តែងខ្លួន​តាម style កូរ៉េ​បែបនេះ គឺ​នាង​ពេញចិត្ត​ខ្លាំងណាស់ ម្យ៉ាង​នាង​ចង់​ធ្វើ​អ្វី​ឲ្យ​មាន​ភាព​ប្លែក​ភ្នែក​ខ្លះ សម្រាប់​ទស្សនិកជន ដ្បិត​នាង​ជា​តារា​សម្តែង​ម្នាក់ និង​ក៏​ជា​មនុស្ស​របស់​ទស្សនិកជន​ផងដែរ។ នាង និយាយ​ទាំង​ញញឹម​ថា “ការធ្វើ​ខ្លួន​បែបនេះ មិនមែនជា​លើកទីមួយ​សម្រាប់​នាង​ខ្ញុំ​នោះទេ ប៉ុន្តែ​នាង​ខ្ញុំ ស្រលាញ់​ការតុបតែង​ខ្លួន​បែបនេះ និង​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​ប្លែក​សម្រាប់​ខ្លួនឯង តែ​ក៏​មិន​ឲ្យ​ហួស ហេតុ​ពេក ដែរ ៕

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published