តើ​ខេត្ត​នៅ​ចំ​កណ្តាលនៃ​ប្រទេស​កម្ពុ​ជា មាន​អ្វី​សម្រាប់​កម្សាន្ត?

, , Leave a comment

ខេត្ត​មួយ ដែលមាន​កន្លែង​កម្សាន្ត​ច្រើន ហើយ​មាន​ទីតាំងនៅ​ចំណុចកណ្ដាលនៃ​ប្រទេស​កម្ពុជានោះ ​គឺ​ខេត្តកំពង់ធំ ជា​ខេត្ត​មួយក្នុងចំណោម​ខេត្ត​ប្រាំ ​ដែល​ព័ទ្ធជុំវិញ​បឹងទន្លេសាប។​ខេត្តនេះ សម្បូរ​ទៅដោយ​ទីតាំង​ប្រវត្តិសាស្ត្រ ​ដូចជា​ប្រាសាទបុរាណ​ដែល​បន្សល់ទុកតាំងពី​មុនសម័យអង្គរ។

អ្នកទេសចរ​ទាំងឡាយ ​អាច​ទៅ​កម្សាន្ត និង​ស្រាវជ្រាវពី​ប្រវត្តិសាស្ត្រ​ខ្មែរ នៅ​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ដែលមាន​ភាពល្បីល្បាញ ហើយក៏​ជា​រាជធានី​សម័យបុរាណ​មួយ ដែលមាន​ប្រាសាទ​ថ្ម​ដុត​ប្រមាណ​ជា​២០០​នៅក្នុង​ខេត្ត​នេះ។

លើសពីនេះ ភ្នំ​សន្ទុក​ជាតំបន់​ទេសចរណ៍ធម្មជាតិ​ និង​វប្បធម៌មួយកន្លែង សម្រាប់ធ្វើពិធីបុណ្យផ្សេងៗ។ នៅថ្ងៃ​ឈប់សម្រាក​ ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ទៅកម្សាន្ត និងធ្វើពិធីបួងសួងផ្សេងៗ។ បន្ទាប់ពី​ការធ្វើដំណើរ​កម្សាន្តហត់នឿយ ​អស់កម្លាំង​ ខេត្តកំពង់ធំ នៅមាន​កន្លែង​សម្រាប់​បំបាត់​ការនឿយហត់​ទៀត គឺ​ស្ទឹង​ព្រៃ​ប្រស់។

ស្ទឹង​ព្រៃ​ប្រស់​ជា​ស្ទឹង​មួយ ដែល​ហូរ​កាត់​ខេត្តកំពង់ធំ​ ហើយ​ស្ទឹង​នេះ​ជារ​មណី​យ​ដ្ឋា​នទេសចរណ៍ធម្មជាតិ​ដ៏​ល្បីល្បាញ​ផងដែរ។

សម្រស់​ស្ទឹងសែន ក៏​មិន​ចាញ់​ស្ទឹង​ព្រៃ​ប្រស់​ប៉ុន្មានដែរ។ ស្ទឹងសែន​ជា​ស្ទឹង​មួយ​ដែលហូរ​កាត់​ខេត្តកំពង់ធំ មាន​ប្រភព​មកពី​ទី​ខ្ពង់រាប ។ វា​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​ដល់​ប្រជាជន រស់នៅ​តំបន់​នោះ ដូចជា ផ្តល់​ទឹក​សម្រាប់ធ្វើ​កសិកម្ម ដំនាំ​ស្រូវ​ជាដើម៕

 

Leave a Reply

(*) Required, Your email will not be published