ស៊ិន នារីរ័ត្ន មហាជនកំពុងទន្ទឹងចាំមើលថ្ងៃមួយ

, , Leave a comment

រាជធានី​ភ្នំពេញ៖ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍ បាយ័ន ដែលមាន​ឈ្មោះបោះ​សំឡេង​មួយរូប កញ្ញា ស៊ិន នារីរ័ត្ន កាលពីពេល​កន្លងទៅ នាង​បាន​លេចមុខ​នៅក្នុង​មង្គលការតារាចម្រៀង ផាន់ ម៉ូ​នី​កា តែម្នាក់ឯង ខណៈដែល​មហាជន​ទន្ទឹង​ចាំ​មើលថា តើ​ថ្ងៃ​ណា​ដល់ពេល​នាង​រៀបការ​នឹង​គេ​ដែរ ដ្បិតអី​កន្លងមក នាង​ធ្លាប់​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា កំពុងមាន​គម្រោង​រៀបការ​ជាមួយ​គូ​ដណ្ដឹង​ក្នុងពេលឆាប់។

ពិធី​ការិនី និង​ជា​តារា​សម្តែង​ដែល​ធ្លាប់បាន​សាង​កេរ្តិ៍ឈ្មោះ​តាមរយៈ​តួឯក​ក្នុង​រឿង “បង្គង​វ​ល្លិ៍​មាស” កញ្ញា ស៊ិន នារីរ័ត្ន បាន​ហក់​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ស្រករ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ដែរ ប៉ុន្តែ​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​នាង​រៀបការ​នៅឡើយ​ទេ ខណៈដែល​នាង សុខ សោ​ម៉ា​វ​ត្តី បាន​រៀបការ និង​មាន​ទាំង​កូន​មួយ​ក្នុង​ពោះ​ទៅហើយ ។

ខណៈដែល​តារា​សិល្បៈ​ដទៃ​បាន​រៀបការ​ជា​បន្តបន្ទាប់ ក៏​ស្រប​ពេលដែលថ្មីៗនេះ មាន​ពាក្យ​ចចាមអារ៉ាម​ខ្សឹបខ្សៀវ​ថា នាង ស៊ិន នារីរ័ត្ន កំពុង​តែមាន ភាពចម្រូងចម្រាស់ មិន​ចុះសម្រុង​គ្នា ជា​មួយគូ​ដណ្តឹង។

 

កាលពីពេល​កន្លងទៅ តារា​សម្តែង និង​ជា​ពិធី​ការិនី​រូប​ស្រស់ កញ្ញា ស៊ិន នារីរ័ត្ន តែងតែ​បណ្តើរគ្នា​យ៉ាង​ត្រសង​ជាមួយ​បុរស​ម្នាក់ ដែល​នាង​អះអាងថា ជា​គូ​ដណ្តឹង ហើយ​បាន​ដឹក​ដៃ​គ្នា​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម ទៅ​ចូលរួម​កម្មវិធី អ្នកសិល្បៈ។មិនតែប៉ុណ្ណោះ តារា​ស្រី​រូបនេះ ថែមទាំង​បង្ហើប ប្រាប់​ឲ្យ​ដឹងថា នាង​កំពុង​តែមាន គម្រោង​រៀបការ ជា​មួយគូ​ដណ្ដឹង ក្នុងពេលឆាប់ៗទៀតផង ។ ប៉ុន្តែ​រហូតមកដល់ ពេលនេះ អស់​រយៈពេល​ជិត ២ឆ្នាំ​ហើយ ដែល​ទស្សនិកជន ទន្ទឹងរង់ចាំ ពិធី​មង្គល​ជ័យ របស់​នាង។

 

បើតាម​ប្រភពពី មិត្ត​នៅក្នុង​ពិភព​សិល្បៈ របស់​នាង​បាន បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ពិធី​ការិនី កញ្ញា ស៊ិន នារីរ័ត្ន មួយរយៈ​ពេលនេះ មិនសូវ​ឃើញ​វត្តមាន របស់​នាង​បណ្តើរ​គូ​ដណ្តឹង ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រីរាជការ​មួយរូប មាន​វ័យ ២៦ឆ្នាំ នោះ​ទាល់តែសោះ ដែល​គេ​សង្ស័យថា ទំនងជា​នាង​បែកបាក់​គ្នា​ជា​មួយគូ​ដណ្តឹង​ហើយ​មើលទៅ ដ្បិតអី សូម្បីតែ គម្រោង​រៀបការ ក៏​មិនទាន់មាន​ពន្លឺ​ថា នឹង​រៀបការ​ពេលណា​ដែរ គឺ​ស្ងាត់​សូន្យឈឹង​តែម្តង៕

 

Leave a Reply

(*) Required, Your email will not be published