សន្តិសុខ​បូរី​ពិភពថ្មី​ចាប់​ក្មេងស្រី​អាយុ​១២​ឆ្នាំ ដែល​ប្រក​បរបរ​រើស​អេតចាយ និង​សំបក​កំប៉ុង បង្ខាំង​ក្នុង​បន្ទប់​មួយ​យប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្មេងស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ ប្រកប​របរ​រើស​អេតចាយ និង​សំបក​កំប៉ុង តាម​រោងការ​និង​ពិធីបុណ្យ​ផ្សេង ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣​ក្មេងរងគ្រោះបាន​ទៅ​រើស​សំបក​ កំប៉ុង​នៅក្នុង ពិធី​ឡើងផ្ទះ​ថ្មី​ក្នុង​បូរី​ពិភពថ្មី ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍ សែន​ជ័យ ត្រូវបាន​សន្តិសុខ​យាម​កាប​ប្រចាំការ​នៅក្នុង​បូរី នោះ​ចាប់​បង្ខាំង​ចាក់សោ​ទុក នៅក្នុង​បន្ទប់​អស់ រយៈពេល​១​យប់ ដោយ​ចោទប្រកាន់​នាង​ថា បាន​លួច​ភេសជ្ជៈ​គោ​ជល់ ក្នុង​ពិធី​ចំនួន​៦​កំប៉ុង​។​

 

​លុះ​ព្រឹក​ឡើង​ទើប​នគរបាល ប៉ុស្តិ៍​ក្រាំង​អង្ក្រង ដឹង​ទៅធ្វើ​អន្តរាគមន៍ យកចេញ​និង​បាន​ហៅ​ក្រុម​សន្តិសុខ ពាក់ព័ន្ធ​ទាំងនោះ​យកមក​សាកសួរ​ផងដែរ ។ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ នាង ច​ន្នី អាយុ​១២​ឆ្នាំ នៅ​ជាមួយ​បងស្រី​បង្កើត​ក្នុងភូមិ សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ឪពុក​ឈ្មោះ នួន ឌុយ អាយុ​៤០​ឆ្នាំ​និង​ម្ដាយ​ឈ្មោះ ឈិ​ត សុធា អាយុ​៤០ ឆ្នាំ តែ​បាន​លែងលះគ្នា ជាច្រើន​ឆ្នាំ​មកហើយ​។ មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន​ដើរ​រើស អេតចាយ​នៅ ក្នុង​ពិធី​ឡើងផ្ទះ​ថ្មី នៅក្នុង​បូរី​ពិភពថ្មី​ក្នុងភូមិ​កើតហេតុ ហើយក៏​ត្រូវ​សន្តិសុខ យាម​កាប​ប្រចាំការ​នៅ​បូរី​នោះ បាន​ចាប់​បង្ខាំង ទុក​អស់​រយៈពេល​១​យប់ ៕

29-m8

 

Leave a Reply

(*) Required, Your email will not be published