ម៉ូតូ​ស្មាស់​ស៊េរី​២០១៣ បើក​ទៅបុក​ម៉ូតូ​គុប​យ៉ាង​ពេញទំហឹង របួសធ្ងន់​ពីរ​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​ក្បាល​សន្លប់​នៅនឹងកន្លែង​កើតហេតុ ហើយ​ស្ដ្រី​ម្នាក់ទៀត រងរបួស​ក្បាល​និង​ដៃ​បាត់បង់​ស្មារតី បន្ទាប់ពី​បើក​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

 

​គ្រោះថ្នាក់​ចរាចរ​នេះ បាន​ផ្ដើមឡើង​រវាង​ម៉ូតូ​ម៉ាក​ស្មាស់​វី​ស៊េរី ២០១៣ ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ស្លាក លេខ បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ​អង ចាន់​រិ​ទ្ធ អាយុ​២០​ឆ្នាំ មុខរបរ​អ្នកបើករថយន្ដ​ក្រុមហ៊ុន​ឯកជន រស់នៅ​ភូមិ​ត្រញំង​តា​ង៉ែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ក៏​បុក​ម៉ូតូ​គុប​មូល ម៉ាក​សេ​៥០ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ស្ដ្រី​ម្នាក់​ឈ្មោះ​សួង សា​វ៉ុ​ន អាយុ​៣៣​ឆ្នាំ ឌុប​កូនតូច​ម្នាក់​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ក្នុង​បំណែក​ផ្លូវ​បញ្ច្រាស រួច​បុក​គ្នា​យ៉ាង​ពេញទំហឹង​៕

 

Leave a Reply

(*) Required, Your email will not be published