ឡិច​ស៊ី​សRX300 បោះពួយ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​សន្លប់​ស្ដូក

, , Leave a comment

រាជធានី​ភ្នំពេញ៖ បុរសម្នាក់សន្លប់ស្ដូក ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្ត​ឡិច​ស៊ី​សRX300 ពណ៌​ស្ករ បុកពីក្រោយពេញទំហឹង ហើយបើករត់បាត់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង២០និង១០នាទី​យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ត្រង់ចំណុច​មុខ​វត្ត​ទឹកថ្លា ស្ថិតនៅលើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ពេលកើតហេតុ​ រថយន្ត​ឡិច​ស៊ីRX300 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រប​​គ្នា​ជាមួយនឹង​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៉ិច ដែល​បុរស​ម្នាក់កំពុងតែជិះ។ លុះ​ដល់​ចំណុចកើតហេតុ ម៉ូតូ​គុប​ជ្រុងបានបត់​ត្រឡប់ក្រោយ​ ដោយវាង​តាម​រនាំង​ដែក​ត្រង់ចំណុច​ស្លាក​សញ្ញាហាម​បត់ ទើបបណ្ដាលឲ្យ​រថយន្ត​ឡិច​ស៊ី​ស​បុក​ពីក្រោយ​ពេញទំហឹង ​​ខ្ទាតទាំង​ម៉ូតូ​ទាំង​ម្ចាស់ចំងាយ​ប្រមាណ១០ម៉ែត្រ ហើយបើករត់បាត់។

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ​​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​សែន​សុខ៕

 

Leave a Reply

(*) Required, Your email will not be published