លោក ថោង សុខាំ​ភូ សប្បាយ​កើប​​ប្រ​យោ​ជ​ន៍​​ពី​​កា​រ​បិ​ទ​​ភ្នែ​ក​​ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​តាម​ច្រក​កែវផុស​យ៉ាង​គគ្រឹកគគ្រេង​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ស្ថានភាព​នៃ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​របស់​ឈ្មួ​ម​មានអំណាច​ចូល​តាម​ច្រក​កែវផុស ដែលជា​ផែ​ឯកជន​មាន​ភាពអនាធិបតេយ្យ​ខ្លាំង​បំផុត​ហើយ​ជំនាញ​គយ​នៅ​ទីនោះ​គ្រប់ទឹក​ពី​ការប្រមូល​លុយ​ក្រោម​តុ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាមរយៈ​ការជួយ​សម្របសម្រួល​ឲ្យ​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​ហូរ​ចូល​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការត្រួតពិនិត្យ​។​

 

​នៅ​ច្រក​ផែ​កែវផុស មាន​ក្រុម​ឈ្មួញ​ធំៗ​រកស៊ី​នាំចូល​ទំនិញ​សឹង​ផ្តាច់មុខ​ទៅហើយ ដូចជា​ចែ​រី និង​ចែ​រ៉ា គឺជា​មេ​ឈ្មួញ​ដ៏​សំខាន់បំផុត​ក្នុងការ​លួច​នាំចូល​គ្រឿងសំណង់ គ្រឿងបន្លាស់​រថយន្ត​ម៉ាស៊ីន សម្បក​កង់ រថយន្ត និង​ទំនិញ​ចម្រុះ​ជាច្រើន​ប្រភេទ​ទៀត គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ការ​នាំចូល​ទំនិញ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ដើម្បី​ប្រមូល​ពន្ធ​ឲ្យ​បាន​គ្រប់​ចំនួន​បង់​ចូល​ជា​ថវិកាជាតិ​នោះទេ​។ ពេលខ្លះ​មន្ត្រី​គយ​បាន​ជួយ​សម្របសម្រួល​ចេញ​ឯកសារ​បង់ពន្ធ​បន្តិចបន្តួច​ឲ្យ​ក្រុម​ឈ្មួញ ដោយ​មិនទាន់​ទទួលបាន​សាច់ប្រាក់​ក៏មាន ហើយ​ក្រុម​ឈ្មួញ​អាច​យក​ទំនិញ​ទាំងនោះ​ទៅ​ចែកចាយ​នៅតាម​ទីផ្សារ​ទទួលបាន​ផលចំណេញ​ទើប​បង្វិលប្រាក់​ឲ្យ​មន្ត្រី​គយ​ជា​ក្រោយ គឺ​រូបភាព​ទាំងនេះ​ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ​។​


​គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ពី​ភាពអនាធិបតេយ្យ​នៃ​ការ​នាំចូល​ទំនិញ​មិន​ប្រក្រតី​តាម​ផែ​កែវផុស របស់​ឈ្មួញ​ធំៗ​មួយចំនួន​ដែលមាន​ជំនាញ​គយ​របស់លោក ថោង សុខាំ​ភូ ជា​អ្នក​ជួយ​សម្របសម្រួល​ដើម្បី​នាំទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាច​ចាត់វិធានការ​ក្តៅ ត្រួតពិនិត្យ​មើល​ពី​ទំហំ​នៃ​ការ​នាំចូល​ទំនិញ​របស់​ក្រុម​ឈ្មួញ​យកទៅ​ប្រៀបធៀប​ជាមួយ​ប្រាក់ចំណូល​ពន្ធ​ដែល​ជំនាញ​គយ​បង់​ចូល​ជា​ថវិកាជាតិ​នៅ​ចំណុច​ផែ​កែវផុស គេ​យល់ឃើញថា អាចរួមចំណែក​លុបបំបាត់​អំពើពុករលួយ​ដុះ​ស្លែ​យ៉ាង​មាន​ប្រសិទ្ធភាព​ហើយក៏​អាច​បង្កើន​ចំណូល​ថវិកាជាតិ​បាន​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ​។​


​លោក ថោង សុខាំ​ភូ ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ផែ កែវផុស មាន​សិទ្ធិអំណាច​ពេញដៃ​ក្នុង​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ធំៗ​ឲ្យ​រកស៊ី​នាំចូល​ទំនិញ ដោយ​បង់ពន្ធ​មិន​គ្រប់​ហើយ​ទំនិញ​ជាច្រើន​ទៀត ដែល​ហាមឃាត់​មិន​ឲ្យ​នាំចូល​តាម​ផែ​កែវផុស ក៏​លោក ថោង សុខាំ​ភូ បាន​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ទាំងនោះ​យ៉ាង​អនាធិបតេយ្យ ហើយក៏​មានការ​ជួ​យស​ម្រ​ប​សម្រួល​ឲ្យ​បង់ពន្ធ​ក្រោមរូបភាព​ក្លែងភេទ​ទំនិញ​ផងដែរ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយខែៗ​។​


​លោក ថោង សុខាំ​ភូ មិនដែល​ឈឺក្បាល​វិលមុខ​អ្វី​ទេ នៅពេលដែល​ឈ្មួញ​ធំៗ​មួយចំនួន​បាន​ជួយ​បង់លុយ​ចំណូល​ពន្ធ​ប្រចាំខែ​ស្របតាម​ការកំណត់​រប​ស់អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​រួចទៅហើយ ដូច្នេះ​ប្រាក់ចំណូល​ដែល​បានមកពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​លួច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​លោក ថោង សុខាំ​ភូ អាច​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​ងាយស្រួល​បំផុត​។​


​នៅតាម​ច្រក​ផែ កែវផុស នេះ​ផងដែរ​ក៏មាន​ការ​លួច​នាំចូល​ទំនិញ​ប្រភេទ​ទូរស័ព្ទដៃ​ទំនើបៗ ប៉ុន្តែ​លោក ហាក់ ម៉ៅ ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក ថោង សុខាំ​ភូ បាន​ជួយ​សម្របសម្រួល​ឲ្យ​មានការ​បង់ពន្ធ​ចូល​ជា​ថវិកាជាតិ​ដោយ​ក្លែងភេទ​ទំនិញ​ពី​ការបង់ពន្ធ​សម្រាប់​ទូរស័ព្ទដៃ​ទំនើប ទៅជា​ការបង់ពន្ធ​ទូរស័ព្ទ​ចិន​ទៅវិញ ហើយ​ការ​នាំចូល​ទូរស័ព្ទ​ទំនើបៗ​តាម​ច្រក​ផែ​កែវផុស​នេះ ជា​មុខ​ជំនួញ​របស់លោក ថៃ គី​ណូ ជា​យូរ​ឆ្នាំ​មកហើយ​។ ដោយឡែក ទូរស័ព្ទ​ជាច្រើន​ប្រភេទ​ទៀត ក៏ត្រូវ​បាន​នាំចូល​តាម​ច្រក​ផែ​កែវផុស នេះ​ផងដែរ ប៉ុន្តែ​មិនមាន​ការបង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​ចំនួន​នោះទេ​៕

29-m6

 

Leave a Reply

(*) Required, Your email will not be published